រដ្ឋាភិបាល​បង្កើន​ប្រាក់បៀវត្សរ៍​អប្បបរមា​ក្នុង​វិស័យ​ឯកជន


ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី នឹង​បង្កើន​ប្រាក់បៀវត្សរ៍​អប្បបរមា​សម្រាប់​វិស័យ​ឯកជន​ទូ​ទាំង​ប្រទេស​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៩ តទៅ ដូចដែល​បាន
សន្យា ។

ប្រាក់បៀវត្សរ៍​អប្បបរមា​ត្រូវ​បាន​បង្កើន​ពី​២៤១​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឧបទ្វីប​ម៉ា​ឡេ​ស៊ី និង​២២១​ដុល្លារ​សម្រាប់​ម៉ា​ឡេ​ស៊ី​ខាងកើត មក​ស្មើ​២៥៧​ដុល្លារ​ក្នុង​មួយ​ខែ ឬ​ប្រមាណ​១,២​ដុល្លារ​ក្នុង​១​ម៉ោង ។

គណបក្ស Rakatan Harapan ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​កាលពី​ខែ​ឧសភា បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​ប្រាក់បៀវត្សរ៍​មាន​កម្រិត​ស្មើគ្នា​ទូ​ទាំង​ប្រទេស​ក្នុង​រយៈ​ពេល​១០០​ថ្ងៃ​ដំបូង ហើយនឹង​បង្កើន​ប្រាក់បៀវត្សរ៍​អប្បបរមា​ឲ្យ​ស្មើ​៣៦០​ដុល្លារ​ក្នុង​រយៈពេល​៥​ឆ្នាំ ។

ខុ​ទ្ទ​ការ​ល័យ​នាយក​រដ្ឋមន្ត្រី​បាន​និយាយ​ក្នុង សេចក្តីថ្លែងការណ៍​មួយ​ថា ៖« ការ​បង្កើន​ប្រាក់បៀវត្សរ៍​អប្បបរមា​គឺ​ស្រប​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​ប្រទេស​។ ពួក​យើង​ត្រូវ​តែ​ចង​ចាំ​ថា​រាល់​ការ​បង្កើន​ប្រាក់បៀវត្សរ៍​ខ្លាំង​ពេក​នឹង​បង្ក​ជា​បញ្ហា​ដល់​វិស័យ​ដទៃ និង​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​ប្រទេស »​។

« ដូច្នេះ វា​សម​ហេតុ​សម​ផល​សម្រាប់​ការ​បង្កើន​ប្រាក់បៀវត្សរ៍​ជា​ដំណាក់កាល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ដើម្បី​ឲ្យ​ឧស្សាហកម្ម ជា​ពិសេស​ម្ចាស់​អាជីវកម្ម​តូច​ៗ មិន​ចាំបាច់​បិទ​ហាង ព្រោះតែ​មានការ​ចំណាយ​ខ្ពស់​ដែល​នឹង​បង្ក​ឲ្យ​មាន​អ្នក​គ្មាន​ការងារ​ធ្វើ»។

រដ្ឋាភិបាល​កំពុង​តែ​ស្នើ​ដល់​អាជីវកម្ម​មិន​ឲ្យ​បង្កើន​តម្លៃ​ផលិតផល ព្រោះតែ​ការ​ប្រកាស​នេះ និង​បាន​ស្នើ​ដល់​ក្រសួង​ដែល​ជាប់​ទាក់ទិន​ឲ្យ​តាមដាន​ស្ថាន​ការ​ផង​ដែរ ។

ខុ​ទ្ទ​ការ​ល័យ​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​រដ្ឋាភិបាល​មិន​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដើម្បី​គ្រប់គ្រង​ការ​ផ្លាស់​ប្តូរ​នេះ​ឡើយ ព្រោះតែ​ស្ថានការណ៍​ហិរញ្ញវត្ថុ​របស់​ប្រទេស ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ