ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​វាសនា​មហាចោរ​ដែល​អួត​ថា មិន​ធ្លាប់​បរាជ័យជាង​៣៥០លើក​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ចៅក្រម​សុ​ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ជើង​ខ្លាំង​ខាង​លួច និង​ប្លន់​ប្រដាប់​អាវុធ​ជាង​៣៥០​លើក​) ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ចៅក្រម​សុ​ើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ជើង​ខ្លាំង​ខាង​លួច និង​ប្លន់​ប្រដាប់​អាវុធ​ជាង​៣៥០​លើក​) ។

ជនសង្ស័យ​ឈ្មោះ កែវ សា​រិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បាន​ត្រូវ​នគរបាល​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ ​សីហា នៅ​ក្នុង​ទឹកដី​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ប្រាប់​សមត្ត​កិច្ច​ថា បក្សពួក​គេ​មាន​ជាង​១០​នាក់ លួច​និង​ប្លន់​ប្រដាប់​អាវុធ​ជាង​៣៥០​លើក តែ​គ្មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​សកម្មភាព​លួច​និង​ប្លន់​ប្រដាប់​អាវុធ​នោះ​ទេ ហើយ​ក៏​មិន​ដែល​ជាប់គុក​ដែរ​កន្លង​មក ។

ជនសង្ស័យ​ឈ្មោះ កែវ សា​រិ​ន បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នាំ​ទៅ​ដល់​ពន្ធនាគារ​ទាំង​យប់ ខណៈ​កំពុង​ភ្លៀងរលឹម ៕ ​

អត្ថបទសរសេរ ដោយ