ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ស៊េរី​ទំនើប​ពេញទំហឹង ខ្ទេច​ទាំង​សងខាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ប៉ោះ​ពួយ​យ៉ាង​លឿន​ដូច​ហោះ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​រ​របស់​ជនជាតិ​ចិន ដែល​បត់​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ក្បែរ​ផ្សារ​មាន់​អាំង តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៣​កែង​នឹង​ផ្លូវ​៥៩២ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស​ប៉ោះ​ពួយ​យ៉ាង​លឿន​ដូច​ហោះ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​រ៉េ​ង​រ៉ូ​វើ​រ​របស់​ជនជាតិ​ចិន ដែល​បត់​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​សងខាង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ក្បែរ​ផ្សារ​មាន់​អាំង តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៣​កែង​នឹង​ផ្លូវ​៥៩២ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​រ៉េ​ង​រ៉ូ​វើ​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២AH-៥១៨៨ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​និង​ក្នុង​ល្បឿន​លឿន​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​ក៏​បាន​បត់​ឆ្លងផ្លូវ​ទៅ​ផ្លូវ​៣១៣​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AV-៥៧៩២ បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ខ្មែរ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥៩២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​រ៉េ​ង​រ៉ូ​វើ​រ​ខាងលើ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​ព្រូ​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ រីឯ​អ្នកបើកបរ​រង​របួសស្រាល​ត្រូវ​បាន​រថយន្ត​សង្គ្រោះ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ចំណែកឯ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​រ​រង​ការ​ខូចខាត​បែក​កង់​និង​កាង​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ ដោយឡែក​ជនជាតិ​ចិន​ដែល​ជា​អ្នកបើកបរ​បាន​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​ទាក់ទង​ទៅ​សមត្ថ​កិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ