ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តា​ប្រព័ន្ធ​អូរ​សំខាន់​ៗ​ក្នុង​ក្រុងព្រះសីហនុ​ធ្វើ​យ៉ាងណា​ឱ្យ​លឿន​បំផុត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​ក្រុមការងារ​ជំនាញ​ថ្នាក់​ក្រុង​ខេត្ត​បាន​កំពុង​មមាញឹក​ក្នុង​ការ​ចុះ​កំណត់​និយាម​ការ​នៃ​ទំហំ​អូរ​សំខាន់​ៗ​ក្នុង​ក្រុងព្រះសីហនុ នា​រសៀល​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ​បាន​ថ្លែង​បញ្ជាក់​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​ក្រុមការងារ​ជំនាញ​ថ្នាក់​ក្រុង​ខេត្ត​បាន​កំពុង​មមាញឹក​ក្នុង​ការ​ចុះ​កំណត់​និយាម​ការ​នៃ​ទំហំ​អូរ​សំខាន់​ៗ​ក្នុង​ក្រុងព្រះសីហនុ នា​រសៀល​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ​បាន​ថ្លែង​បញ្ជាក់​ថា អូរ​សំខាន់​ៗ​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុងព្រះសីហនុ​នឹង​ត្រូវ​ចាប់ផ្តើម​ស្តា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ដោយ​ប្រើ​សា​ឡង់​កាយ​ទៅ​តាម​ដំណាក់កាល​នីមួយ​ៗ ។

ការ​ថ្លែង​បញ្ជាក់​អះអាង​បែប​នេះ​ត្រូវ​បាន​លោក អ៊ី សុខ​ឡេ​ង អះអាង​ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុង​ឱកាស​ដែល​លោក​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​នៅ​តាម​បណ្តោយ​អូរ​សំខាន់​ៗ​ដូច​ជា​នៅ​ចំណុច​អូរ​០១ ចំណុច​អូ​សេ​តេ និង​ចំណុច​អូ​សំអាត​ជាដើម ។​ល​។ ដែល​ត្រង់​ចំណុច​អូរ​ទាំងនេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ជន​មាន​អំណាច​ចាក់​ដី​រំលោភ​យក យ៉ាង​អនាធិបតេយ្យ ដោយ​ពុំ​ខ្វល់​អំពី​ផល​ប៉ះពាល់​អ្វី​ឡើយ​ធ្វើ​អោយ​ផ្ទៃ​អូរ​នៅ​រួម​តូច​រហូត​មាន​កន្លែង​ខ្លះ​ពី​១៥​ម៉ែត្រ​មក​រួម​នៅ​ត្រឹម​៣​ម៉ែត្រ​នេះ​មិន​គិត​អំពី​ចំណី​អូរ​ផង​ទេ ។ កត្តា​ទាំងនេះ​ទើប​ធ្វើ​អោយ​ក្រុងព្រះសីហនុ​ត្រូវ​បាន​ទឹក​ជន​លិច​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ។

លោក អ៊ី សុខ​ឡេ​ង ក៏​បាន​បន្ថែម​ថា គម្រោង​ស្តា​ប្រព័ន្ធ​អូរ​សំខាន់​នេះ​នឹង​ធ្វើ​ឡើង​ដោយ​លឿន​បំផុត​ដោយ​ដាក់​សា​ឡង់​បណ្តែត​ក្នុង​អូរ​កាយ​ដី​ចេញ​ហើយ​ចំពោះ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ភាព​ជាក់ស្តែង និង​តាម​ដំណាក់កាល​នីមួយ​ៗ​ជា​ប្រ​យោ​ជ​ន៏​រួម​នឹង​ដើម្បី​ដើរ​អោយទាន់​សភាព​ការ​ណ៏​នៃ​ការ​អភិវឌ្ឍ​ន៏​យ៉ាង​គំហុក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ