ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​បេះដូង​ពុក​ម៉ែ​មាន​រូប​កូន​ជា​និច្ច

5 ឆ្នាំ មុន

ពុក​ម៉ែ​ចង់​ប្រាប់​ថា​ក្នុង​បេះដូង​ពុក​ម៉ែ​មាន​រូប​កូន​ជា​និច្ច ចុះ​ក្នុង​បេះដូង​កូន​វិញ​ធ្លាប់​មាន​រូប​ពុក​ម៉ែ​ដែរ​ទេ? ឬ​ក៏​ក្នុង​បេះដូង​កូន ផ្ទុក​ពេញ​ដោយ​អ្នក​ដទៃ​ក្រៅ​អំពី​ពុក​ម៉ែ​ហើយ? កូន​សាក​ងាក​ក្រោយ បែរមុខ​មក​រក​ព្រះ​នៅ​ក្នុងផ្ទះ ហើយ​ពិចារណា​បន្តិច​មើល​ថា តើ​អ្នក​ណា​ស្មោះ​ជាមួយនឹង​កូនជាង? ពេល​នោះ​កូន​នឹង​បានដឹង​ថា អ្នក​ដែល​ស្មោះ​ជាមួយ​កូន…

ពុក​ម៉ែ​ចង់​ប្រាប់​ថា​ក្នុង​បេះដូង​ពុក​ម៉ែ​មាន​រូប​កូន​ជា​និច្ច ចុះ​ក្នុង​បេះដូង​កូន​វិញ​ធ្លាប់​មាន​រូប​ពុក​ម៉ែ​ដែរ​ទេ? ឬ​ក៏​ក្នុង​បេះដូង​កូន ផ្ទុក​ពេញ​ដោយ​អ្នក​ដទៃ​ក្រៅ​អំពី​ពុក​ម៉ែ​ហើយ? កូន​សាក​ងាក​ក្រោយ បែរមុខ​មក​រក​ព្រះ​នៅ​ក្នុងផ្ទះ ហើយ​ពិចារណា​បន្តិច​មើល​ថា តើ​អ្នក​ណា​ស្មោះ​ជាមួយនឹង​កូនជាង?

ពេល​នោះ​កូន​នឹង​បានដឹង​ថា អ្នក​ដែល​ស្មោះ​ជាមួយ​កូន គឺ​មាន​តែ​ពុក​ម៉ែ​ប៉ុណ្ណោះ ព្រោះ​ពុក​ម៉ែ​ហ៊ាន​ទទួលយក​នៅ​ទ​ង្វើ​របស់​កូន​គ្រប់​បែប​យ៉ាង មិន​ថា​ទ​ង្វើ​នោះ​ជា​ទ​ង្វើ​វិជ្ជមាន ឬ​ទ​ង្វើ​អវិជ្ជមាន​ទេ ទោះ​កូន​អាក្រក់​ល្អ ស ខ្មៅ ត្រូវ​ខុស​យ៉ាងណា ក៏​ពុក​ម៉ែ​ទទួលយក​បាន​ដែរ តែ​ចំពោះ​អ្នក​ដទៃ គេ​អាច​ទទួលយក​បាន​តែ​ចំពោះ​ភាព​វិជ្ជមាន​របស់​កូន​ប៉ុណ្ណោះ ចំណេ​ក​ចំណុច​មិនល្អ ភាព​អវិជ្ជមាន ទ​ង្វើ​អាក្រក់ ខុសឆ្គង​របស់​កូន គេ​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​ដូច​ពុក​ម៉ែ​ឡើយ ហើយ​គេ​ប្រាកដជា​បោះបង់​ចោល​កូន​មិន​ខាន​។

តែ​ចំពោះ​ពុក​ម៉ែ​ទោះបីជា​កូន​ជា​មនុស្ស​យ៉ាងណា​ក៏​ដោយ​ក៏​កូន​នៅ​តែ​ជា​កូន​របស់​ពុក​ម៉ែ ពុក​ម៉ែ​នៅ​តែ​ស្រឡាញ់​កូន ហើយនឹង​លើកលែង​ឲ្យ​កូន​ជា​និច្ច មិន​ដែល​យកទោស អូស​ដំណើរ​កូន​ឡើយ នេះ​ហើយ​គឺជា​បេះដូង​ពុក​ម៉ែ ដែល​ស្មោះ​ចំពោះ​កូន ។

បើក​បេះដូង​ទទួលយក​សេចក្ដី​ល្អ​របស់​ពុក​ម៉ែ​ផង​ណា​កូន កូន​កុំ​ឃើញ​អ្នក​ដទៃ​ល្អ​ជាង​ឪពុក​ម្ដាយ​ខ្លួនឯង​ឲ្យ​សោះ​។ ពេល​មាន​អ្នក​ណា​ម្នាក់​គេ​ធ្វើ​ល្អជា​មួយ​កូន ឬ​គេ​ជួយ​កូន​ក្នុង​កិច្ចការ​អ្វីមួយ កូន​តែង​អរគុណ​គេ​ញាប់​មាត់ អរគុណ​ម្ដង​ហើយ​ម្ដងទៀត តែ​ចំពោះ​ពុក​ម៉ែ​ដែល​ធ្វើ​ល្អ​ចំពោះ​កូន​និង​ជួយ​កូន​គ្រប់​រឿងរ៉ាវ​ទាំងអស់​ពេញ​មួយ​ជីវិត តែ​មិន​ដែល​ឃើញ​កូន​ហាមាត់​អរគុណ​ម្តងណា​សោះ ។