ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ! Man City ប្រជែង Chelsea និង Tottenham ឆ្មក់​បាន​អ្នកចាំទី​ថ្មី

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City បាន​យកឈ្នះ Chelsea…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City បាន​យកឈ្នះ Chelsea និង Tottenham ទៅ​លើ​ការ​យក​អ្នកចាំទី​ជនជាតិ​អៀរ​ឡង់​អាយុ​១៦​ឆ្នាំ Gavin Bazunu ។

ក្លិប​មេឃ​ខៀវ​បាន​តាម​ប្រមាញ់​អ្នកចាំទី​របស់ Shamrock Rovers នា​ពេល​កន្លង​មក​ជាមួយនឹង Chelsea និង Tottenham រហូត​ដល់​សម្រេច​នៅ​ពេល​ថ្មី​ៗ​នេះ ។ Bazunu ដែល​នឹង​លេង​បាល់​ផង រៀន​ផង​រហូត​ដល់​ចប់​ថ្នាក់​សិក្សា​នៅ​អៀរ​ឡង់ ទទួល​បាន​តម្លៃ​ខ្លួន​៤២​ម៉ឺន​ផោន ។

បាន​ទោះបីជា​នៅ​ក្មេង​ខ្លាំង​ក៏​ដោយ (​ទើបតែ​១៦​ឆ្នាំ ហើយ​គ្រប់​១៧​ឆ្នាំ​នៅ​ខែកុម្ភៈ​ឆ្នាំ​ក្រោយ​) អ្នកចាំទី​រូប​នេះ​បាន​ឡើង​តារាង​សម្រាប់ Rovers បាន​៦​ដង​ហើយ ព្រមទាំង​ជាប់​នៅ​លំដាប់​ទី​បី​ក្នុង League ប្រទេស​អៀរ​ឡង់​កាលពី​រដូវ​កាល​មុន​ថែម​ទៀត​ផង ។

សារព័ត៌មាន Telegraph បាន​រាយការណ៍​មក​ថា Jason Wilcox ដែល​ជា​នាយក​សាលា​បាល់ទាត់​ក្លិប​មេឃ​ខៀវ និង ជា​អតីត​កីឡាករ​ខ្សែ​ស្លាប​របស់ Blackburn មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយនឹង​នាយក​សាលា​បាល់ទាត់​ក្លិប Rovers លោក Damien Duff កាលពី​ពួក​គេ​នៅ​លេង​ជាមួយ​គ្នា​នៅ Blackburn ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ