ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​គ្នា​បន្តិចបន្តួច​ប្រកែក​បែកផ្សែង​ធ្វើ​ឱ្យ​ស្ទះ​គេឯង​អស់​ពេលជាង​១​ម៉ោង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​យី​ឌុ​ប​ដឹក​ទំនិញ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​ម៉ាក​ស៊ី​ណា​បាន​បើក​ជ្រុល​ទៅ​កៀរ​បណ្តាល​អោយ​រង​ការ​ខូចខាត​រថយន្ត​បន្តិចបន្តួច​តែ​ភាគី​ទាំង​សងខាង​ប្រកែក​រក​ត្រូវ​រៀង​ៗ​ខ្លួន​រហូត​បង្ក​អោយ​មាន​ការណ៍​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ចំណុច​ផ្លូវ​ចូល​ទៅ​កន្លែង​ចាក់សំរាម​ចាស់ កែង​នឹង​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​យី​ឌុ​ប​ដឹក​ទំនិញ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​ម៉ាក​ស៊ី​ណា​បាន​បើក​ជ្រុល​ទៅ​កៀរ​បណ្តាល​អោយ​រង​ការ​ខូចខាត​រថយន្ត​បន្តិចបន្តួច​តែ​ភាគី​ទាំង​សងខាង​ប្រកែក​រក​ត្រូវ​រៀង​ៗ​ខ្លួន​រហូត​បង្ក​អោយ​មាន​ការណ៍​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង ។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ចំណុច​ផ្លូវ​ចូល​ទៅ​កន្លែង​ចាក់សំរាម​ចាស់ កែង​នឹង​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​វ័យ​ជាង​៤០​ឆ្នាំ បាន​បើករថយន្ត​ប្រភេទ​យី​ឌុ​ប​ដឹក​ទំនិញ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-៦០៧១ ធ្វើ​ដំណើរ​តាម​ផ្លូវ​ចាក់សំរាម​ចាស់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ឆ្លងកាត់​ទទឹង​ផ្លូវ​លក្ខណៈ​បញ្ឆិត ។

ខណៈ​ដែល​រថយន្ត​ឆ្លង​រាង​លយ​ក្បាល​រថយន្ត​បន្តិច​ក៏​ស្រាប់តែ​បុរស​ម្នាក់​ទៀត​វ័យ​ជាង​៣០​ឆ្នាំ​បាន​បើករថយន្ត​ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AT-៨៣២៥ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​ល្បឿន​លឿន​ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា​ហើយ​អាង​ថា ជា​ផ្លូវ​អាទិភាព​របស់​ខ្លួន​ទើប​បណ្ដាល​អោយ​រថយន្ត​ជ្រុល​ទៅ​កៀរ​នឹង​រថយន្ត​យី​ឌុ​ប​ដឹក​ទំនិញ​បណ្តាល​អោយ​រថយន្ត​ស៊ី​ណា​រង​ការ​ខូចខាត​កូត​ថ្នាំ​គូថ​ក្រោយ​ចំហៀង​ឆ្វេង​បន្តិចបន្តួច ។ ចំណែក​រថយន្ត​យី​ឌុ​ប​វិញ​រង​ការ​ខូចខាត​កាង​ខាង​មុខ​បន្តិចបន្តួច​ដូច​គ្នា ។

ភ្លាម​ៗ​នោះ​ដែរ​ភាគី​រថយន្ត​ទាំង​សងខាង​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​បាន​ប្រកែក​គ្នា​យក​ត្រូវ​រៀង​ៗ​ខ្លួន​ដោយ​មិន​គិត​ពី​ការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នកដំណើរ​ដទៃ​នោះ​ទេរ​ហូត​ទាល់តែ​អស់​រយៈពេល​១​ម៉ោង​ទើប​ឃើញ​មាន​តំណាង​ភាគី​រថយន្ត​ទាំង​សងខាង​បាន​មក​សម្របសម្រួល​គ្នា ។ ក្រោយ​ពេល​កើតហេតុ​ភាគី​ខាង​រថយន្ត​ស៊ី​ណា​បាន​ទាមទារ​សំនង​៥០​ដុល្លារ​តែ​ពេល​នោះ​តំណាង​ខាង​រថយន្ត​បង្ក​សុំ​សង​សំណង​ត្រឹម​៣០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ