ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រុង​វ៉ាមួយគ្រឿង​ ស្រាប់​តែ​ដួល​ចូល​ក្រោម​​រថយន្ត​ក្រុង​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បម្រុង​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង តែ​ក៏​ដួល​ចូល​ក្រោម​រថយន្តក្រុង សំណាងល្អ​ចូល​ពីក្រោយ​បណ្តាល​ឱ្យ​រង​របួសស្រាល និង​បង្ក​ការ​កកស្ទះ ចរាចរណ៍​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥…

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បម្រុង​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង តែ​ក៏​ដួល​ចូល​ក្រោម​រថយន្តក្រុង សំណាងល្អ​ចូល​ពីក្រោយ​បណ្តាល​ឱ្យ​រង​របួសស្រាល និង​បង្ក​ការ​កកស្ទះ ចរាចរណ៍​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​ពីរ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ មាន​យុវជន​ម្នាក់​អាយុប្រមាណ​ជាង​២០​ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន​បាន​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ខាងឆ្វេង​ដៃ ស្រាប់តែ​មាន​រថយន្ត​មក​ពីមុខ​បញ្ច្រាសទិស​គ្នា ហើយ​អ្នកបើកបរ​ម៉ូតូ​បាន​គេច​រថយន្ត​នោះ បណ្តាល​ឱ្យ​ដួល​ចូល​ក្រោម​រថយន្តក្រុង​តែ​ម្តង សំណាងល្អ​ដួល​ចូល​ពីក្រោយ​រថយន្តក្រុង រង​របួសស្រាល ចំណែក​ម៉ូតូ​ត្រូវ​បាន​កម្លាំង​នគរបាល​គាល់​ទាញ​យក​ចេញ​។

មន្ត្រី​នគរបាល​ចរាចរណ៍​រូប​នោះ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​លើ​វ៉ា​មិន​បាន​មើល​ឆ្វេង​ស្តាំ ទើប​បណ្តាល​ឱ្យ​ជួប​គ្រោះថ្នាក់​បែប​នេះ តែ​សំណាង​ដួល​ចូល​ក្រោយ​រថយន្តក្រុង​គ្រាន់តែ​រង​របួសស្រាល ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ហើយ​ចរចា​គ្នា​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ