ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ប្រឡង​បាក់​ឌុ​បអាច​នឹង​ប្រកាស​មុន​កាលកំណត់…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹង​ថា បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ជាប់​និទ្ទេស​A​…

រាជធានី​ភ្នំពេញ ៖ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹង​ថា បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ជាប់​និទ្ទេស​A​ អាច​មាន​ច្រើន​ជាង​ឆ្នាំ​មុន តែ​លោក​មិន​បញ្ជាក់​ថា​ មាន​ចំនួន​ប៉ុន្មាន​ទេ ខណៈ​ឆ្នាំ​មុន​ មាន​ចំនួន​ជាង​៤០០​នាក់ ។

លទ្ធផល​ប្រឡង​បាក់​ឌុ​បអាច​នឹង​ប្រកាស​មុន​ការ​កំណត់​ ពោល​គឺ​នៅ​ថ្ងៃ​ទី​៩​និង​ទី​១០ ខែកញ្ញា​វិញ បើសិន
ជា​ការ​បូក​សរុប​ពិន្ទុ​លឿន ​ជាង​ការ​គ្រោងទុក ។ ដើម​ឡើយ ក្រសួង​អប់រំ យុវជន និងកីឡា គ្រោង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី​១១ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅ​ថ្ងៃ​ទី​១២ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត ។

យោង​តាម​លោក​រដ្ឋមន្ត្រី បាន​អះអាង​ថា សមាជិក​អនុ​គណៈកម្មការ​គ្រប់គ្រង​សន្លឹក MCS និង​អនុ​គណៈ​កម្មការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ កំពុង​មាន​ភាព​មមាញឹក​ក្នុង​ការ​បំពេញភារកិច្ច​ស្រង់​-​បូក និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​(​បាក់​ឌុ​ប​)​សម្រាប់​ឆ្នាំ​២០១៨នេះ ។

លទ្ធផល​ប្រឡង​អាច​នឹង​ប្រកាស​មុន​ការ​កំណត់ ពោល​គឺ​នៅ​ថ្ងៃ​ទី​៩​និង​ទី​១០ ខែកញ្ញា​វិញ បើសិនជា​ការ​បូក​សរុប​ពិន្ទុ​នេះ​លឿន​ជាង​ការ​គ្រោងទុក ។ លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន ដែល​តាមដាន​យ៉ាង​យកចិត្តទុក​ដាក់​​លើ​កំណែ​និង​ស្រង់ពិន្ទុ បាន​វាយតម្លៃ​ជា​វិជ្ជមាន​លើ​លទ្ធផល​ប្រឡង ។ថ្វី​ដ្បិត​មិន​ទាន់​អាច​បញ្ជាក់​បាន​ច្បាស់​ក្តី ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ហ៊ាន​និយាយ​មុន​ថា សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​ឆ្នាំ​នេះ នឹង​ច្រើន​ជាង​ឆ្នាំ​មុន ។ ការ​រឹត​បន្តឹង​ការ​ប្រឡង​៥​ឆ្នាំ​នេះ ធ្វើ​ឲ្យ​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ទាំងអស់​ប្រឹងប្រែង​សិក្សា​ខ្លាំង ដើម្បី​ទទួល​បាន​និទ្ទេស​ល្អ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ប្រឡង​ឆ្នាំ​នេះ​នៅ​មណ្ឌល​សំ​ណេ​រ​មាន​ភាពល្អ​ជាង​មុន​។ពេល​នេះ​កំពុង​ធ្វើ​កំណែ​នៅ​មិន​ទាន់​ចប់​នៅឡើយ​ទេ និង​សង្ឃឹមថា​អាច​ប្រកាស​លទ្ធផល​មុន​ការគ្រោងទុក ហើយ​ពេល​នេះ​ការ​បូក​ពិន្ទុ​មិន​ទាន់​ចប់​ទេ ។ លោក​ថ្លែង​ថា «​សិស្ស​ខ្ញុំ​រៀន​ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ​អាច​ជាប់​ច្រើន នេះ​បើ​តាម​លោក​ដឹង​តាម​រយៈ​អត្រាកំណែ​» ។

លោក​ដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ក្រោយ​ពី​ចូលរួម​ពិធី​អបអរសាទរ​និស្សិត​២១​នាក់ ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អង់គ្លេស កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា​ថា លោក​មាន​ជំនឿ​ជឿជាក់​ថា ដោយសារ​សិស្សយើង​ខំប្រឹង​រៀន​ជាង​៥​ឆ្នាំ​មក​ហើយ ដូច្នេះ​និទ្ទេស​A ប្រហែលជា​ច្រើន​ជាង​ឆ្នាំ​មុន​ដែល​មាន​៤២៤​នាក់ ប៉ុន្តែ​ប៉ុន្មាន​ខ្ញុំ​មិន​ទាន់​ដឹង​ទេ ព្រោះ​អី​មិន​ទាន់​ស្រង់​ពិន្ទុ​ចប់ ។

យោង​តាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​ថា លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​សម្រាប់​ពិន្ទុ​និទ្ទេស​A ត្រូវ​បាន​ក្រសួង​អប់រំ​កំណត់​៤២៧​ពិន្ទុ ដែល​ស្មើនឹង​៩០​ភាគរយ និទ្ទេស​B​ត្រូវ​បាន​កំណត់​៣៨០​ពិន្ទុ ស្មើ​៨០​ភាគរយ និទ្ទេស​C ត្រូវ​បាន​កំណត់​៣៣២​ពិន្ទុ ស្មើ​៧០​ភាគរយ​និទ្ទេស​D ត្រូវ​បាន​កំណត់​២៨៥​ពិន្ទុ ស្មើនឹង​៦០​ភាគរយ និង​និទ្ទេស​E ត្រូវ​បាន​កំណត់​២៣៧​ពិន្ទុ ស្មើនឹង​៥០​ភាគរយ​នៃ​ពិន្ទុ​ប្រឡង​អតិបរមា​៥០០​ពិន្ទុ ។

តាម​ពិត ពិន្ទុ​ប្រឡង​អតិបរមា​៥០០​ពិន្ទុ​នេះ តម្រូវ​ឲ្យ​អ្នក​ជាប់​និទ្ទេស​E​មាន​២៥០​ពិន្ទុ ប៉ុន្តែ​ដោយសារ​
មុខ​វិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០​ដក​២៥ ​រួច​ចែក​នឹង​២​ស្មើនឹង ២៣៧,៥​ពិន្ទុ ទើប​សម្រេច​យក​ត្រឹម​២៣៧​ពិន្ទុ ជាប់​សម្រាប់​និទ្ទេស​E ។ ដើម​ឡើយ ក្រសួង​គ្រោង​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្​តកណ្តាល ចំណែក​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត ។ប៉ុន្តែ​ការ​ប្រកាស​នេះ អាច​លើក​មក​ថ្ងៃ​ទី​៩ និង​ទី​១០ ខែកញ្ញា​វិញ បើ​ការ​ស្រង់​-​បូក​ពិន្ទុ​លឿន​ជាង​ការ​រំពឹង​ទុក ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ មាន​សិស្ស​ប្រឡង​ជាប់​៦៣.៦៦៨​នាក់​ត្រូវជា​៦៣,៨៤​ភាគរយ​ក្នុង​ចំណោម​បេក្ខជន​មាន​វត្តមាន​ប្រឡង​៩៩,៧២៨​នាក់ ក្នុង​នោះ​បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន​៤២៤​នាក់ និទ្ទេស​B មាន​ចំនួន​២.៤៦៤​នាក់ និទ្ទេស​C មានចំនួន​៥.០០០​នាក់ និទ្ទេស​D មាន​ចំនួន ៩.១២៣​នាក់ និង​និទ្ទេស​E មាន​ចំនួន ៤៦.៦៥៧​នាក់ ។ សម្រាប់​ឆ្នាំ​២០១៨​នេះ បាន​បេក្ខជន​ជាង​១១​ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ​ប្រឡង និង​ជិត​២.០០០​នាក់​បាន​បោះបង់​ការ​ប្រឡង ៕

អត្ថបទសរសេរ ដោយ