ខេត្តព្រះសីហនុ ៖ ថ្លែងក្នុង ឱកាសចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុនារសៀលថ្ងៃទី០៦ កញ្ញានេះ លោក សន កុសល នៅតែអះអាងថាច្បាប់ គឺជាច្បាប់ពុំមាននណាម្នាក់យកចំណីផ្លូវបម្រើផលប្រយោជន៍បុគ្គលជាដាច់ខាត ។
លោក សន កុសល បានគូសបញ្ជាក់បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការសំណូមពរពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរក៏ដូចជា ដើម្បីសោភ័ណ្ឌភាពទីក្រុងទេសចរណ៍តែងតែបានដឹកនាំក្រុមការងារចម្រុះរួមមានមន្ទីរបរិស្ថាន និងមន្ត្រីមន្ទីរសាធារណៈការណ៍អាជ្ញាធរមូលដ្ឋានភូមិសង្កាត់បានចុះធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ និងអាជីវករតាមបណ្តោយវិថីឯករាជ្យចាប់ពីចំណុចរោងចក្រញ៉ូស្តា ចូលមកកាន់ក្រុងព្រះសីហនុស្ថិតក្នុងភូមិសាស្ត្រ សង្កាត់លេខ០២ សង្កាត់លេខ០៣ និងសង្កាត់លេខ០៤ ក្រុងព្រះសីហនុ ដោយតម្រូវឲ្យរើសម្ភារទុកនៅលើផ្លូវបង្កប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋជាងនេះទៀត គឺមានការប៉ះដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ។
លោក សន កុសល អភិបាលរងបានបញ្ចាក់ឲ្យដឹងថា ការចុះឃាត់ធ្វើកំណត់ហេតុទៅលើក្រុមហ៊ុនលំនៅដ្ឋានអាជីវករដែលបង្កផលប៉ះពាល់ផ្លូវសាធារណៈនេះមិនមែនជាលើកទីមួយនោះទេ គឺអាជ្ញាធរក្រុងតែងតែចុះជាប្រចាំ ប៉ុន្តែក៏នៅមានភាពឆក់ល្វែងខ្លះៗដូចនេះ ក្នុងនាមលោកអភិបាលរងទទួលបន្ទុកកិច្ចការសណ្តាប់ធ្នាប់សាធារណៈនេះអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាជួយសហការណ៍ដោយផ្តល់ជាព័ត៌មានជុំវិញករណីដែលលំនៅដ្ឋានក៏ដូចជា ក្រុមហ៊ុនណាដែលបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈ ដើម្បីរួមគ្នាស្តា និងអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យមានភាពស្រស់បំព្រងប្រកបដោយចេរភាព ៕
ចែករំលែកព័តមាននេះ