ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​តែងតាំង​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ចំនួន​៣០​រូប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​សម្តេច​ព្រះបាទ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​តែងតាំង​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ចំនួន​៣០​រូប ។ តួនាទី ឬ​ឋានៈ​ដែល​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អ្នកខ្លះ​មាន​ឋានៈ​ស្មើ​រទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ។…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​សម្តេច​ព្រះបាទ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​តែងតាំង​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ចំនួន​៣០​រូប ។

តួនាទី ឬ​ឋានៈ​ដែល​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អ្នកខ្លះ​មាន​ឋានៈ​ស្មើ​រទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ។ ការ​ប្រទាន​តួនាទី​របស់​ព្រះមហាក្សត្រ បន្ទាប់​ពី​សមាជិក​ក្រុម​ពិគ្រោះ​យោបល់ មក​ពី​គណបក្ស​នយោបាយ​មិន​ទទួល​បាន​អាសន្ន​ក្នុង​សភា បាន​សម្រេច​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ កាលពី​ពេល​កន្លង​មកនេះ ។
ជាង​នេះ​កាលពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១៨ ដើម្បី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​អំពី​ការ​បង្កើត​នូវ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នៅ​វិមាន​សន្តិភាព ។ សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ទាំងអស់​បាន​ឯកភាព​ទាំង​ក្រុង​លើ​ព្រះរាជក្រឹត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ