ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​យុវជន​សន្យា​ប្រឆាំង​មន្ត្រី​អំពើ​ពុក​រលួយ និង​ធ្វើបាប​រាស្ត្រ​បន្ទាប់​ទទួល​បាន​តួនាទី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​ប្រកាស​ថា នឹង​ប្តេជ្ញា​ចូលរួម​ប្រឆាំង​មន្ត្រី​ពុក​រលួយ និង​ធ្វើបាប​រាស្ត្រ​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​ទី​៦​នេះ ។ ការ​ប្តេជ្ញា​របស់​មេ​បក្ស​យុវជន​នេះ បន្ទាប់​ពី​ព្រះមហាក្សត្រ​តែងតាំង​រូប​លោក​មាន​ឋានៈ​ស្មើរ​នឹង​ទេស​រដ្ឋមន្ត្រី​ក្នុង​ចំណោម​មេ​បក្ស​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ពិគ្រោះ…

រាជធានី​ភ្នំពេញ ៖ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​ប្រកាស​ថា នឹង​ប្តេជ្ញា​ចូលរួម​ប្រឆាំង​មន្ត្រី​ពុក​រលួយ និង​ធ្វើបាប​រាស្ត្រ​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី​ទី​៦​នេះ ។ ការ​ប្តេជ្ញា​របស់​មេ​បក្ស​យុវជន​នេះ បន្ទាប់​ពី​ព្រះមហាក្សត្រ​តែងតាំង​រូប​លោក​មាន​ឋានៈ​ស្មើរ​នឹង​ទេស​រដ្ឋមន្ត្រី​ក្នុង​ចំណោម​មេ​បក្ស​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ។

លោក​ពេជ្រ ស្រស់ បាន​ឲ្យ​ដឹង​តាម​រយៈ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​០៧ កញ្ញា​យ៉ាង​ដូច្នេះ​ថា​« ទូលព្រះបង្គំជាខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​ខក​ព្រះ​ទ័យ​ឡើយ ទូលព្រះបង្គំជាខ្ញុំ​នឹង​ខិតខំ​កសាង​ជាតិខ្មែរ​ឲ្យ​រីក​ចម្រើន​ទៅ​មុខជា​និច្ច ។

ជា​ថ្មី​ម្តងទៀត​ទូលព្រះបង្គំជាខ្ញុំ សូម​ថ្លែង​អំណ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល​ព្រះករុណា ព្រះបាទ​នរោត្តម​សីហ​មុនី​ទ្រង់​សព្វ​ព្រះរាជ​ហរ​ទ័យ​ប្រោស​ប្រទាន​តែងតាំង​ទូលព្រះបង្គំ​មាន​ឋានៈ​ស្មើ​រទេស​រដ្ឋមន្ត្រី ដើម្បី​បោសសំអាត​មន្ត្រី​ធ្វើបាប​រាស្ត្រ​ខ្មែរ​នឹង​លួច​ទ្រព្យសម្បត្តិ​ជាតិ​» ៕

កែសម្រួលដោយ