ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​រថយន្ត​កាម​រី​បា​ឡែ​ន​ពី​ព្រះ​សីហ​នុ ចាប់ខ្លួន​បាន​នៅ​ត្បូងឃ្មុំ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ចំនួន​២​នាក់​រួម​នឹង​រថយន្ត​កាម​រី​បា​ឡែ​ន​០១​គ្រឿង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ចាប់ខ្លួន​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៦ កញ្ញា ២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​ហាង​កាហ្វេ​យើង ក្នុងភូមិ…

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ចំនួន​២​នាក់​រួម​នឹង​រថយន្ត​កាម​រី​បា​ឡែ​ន​០១​គ្រឿង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច
ចាប់ខ្លួន​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៦ កញ្ញា ២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​ហាង​កាហ្វេ​យើង ក្នុងភូមិ
ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​លួច​យក​រថយន្ត​ពី​ខេត្ត​ព្រះ​សីហ​នុ​។
លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ជន​ដែល​ត្រូវ​បាន​សម
ត្ថ​កិច្ច​ចាប់ខ្លួន​នោះ​មាន ១-​ឈ្មោះ ធឿ​ន ចាន់​ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​៤៤ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ
រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ២-​ឈ្មោះ ឈុ​ន ភា​ល័យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស
ស្រុក​មុខកំពូល ខេត្តកណ្តាល​។

រួម​ជាមួយនឹង​ភស្តុ​តាង​រថយន្ត​កាម​រី​បា​ឡែ​ន​ទឹកប្រាក់​១​គ្រឿង ពាក់​ស្លាក
លេខ​ភ្នំពេញ 2N-2923 ដែល​បាន​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​នេះ​ពី​ភូមិ​ទី​១ សង្កាត់​៤ ក្រុងព្រះសីហនុ
ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២១ សីហា ២០១៨​កន្លង​ទៅ​។ លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា មុន​នឹង​ចាប់ខ្លួន​ក្រុម​ចោរ​ខាងលើ​នេះ ដំបូង​សាច់ញាតិ​រស់នៅ​ស្រុក​មេមត់ ចង់រក​ទិញ​រថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង ដោយ​បាន​ណាត់​ឲ្យ​ក្រុម​អ្នកទិញ​នៅ​ក្រុង​សួង យក​រថយន្ត​មក​មើល នៅ​ត្រង់​មុខ​ហាង​កាហ្វេ​យើង នៅ​ឃុំ​ជប់​។

លុះ​ពេល​ដែល​បាន​ថតរូប​ទៅ​ឲ្យ​បងប្អូន​នៅ​ខេត្ត​ព្រះ​សីហ​នុ ពិនិត្យ​ក៏​ដឹង​ថា រថយន្ត​ខាងលើ​នេះ​ពិតជា​របស់​ម្ចាស់​ឈ្មោះ ស៊ី​ន សុខ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នោះ​មែន ដោយ​ការ​ពិនិត្យ​ស្លាក​លេខ និង​កាត​គ្រី​ដូច​គ្នា​១០០​ភាគរយ ក៏​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​។ នា​រសៀល​ថ្ងៃ​ដដែល​ជន​ទាំងនេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល ខេត្ត​ដើម្បី​សួរនាំ​បន្ត​។ លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ករណី​ខាងលើ​នេះ​ត្រូវ​បាន​លោកស្នងការ​នគរបាល​ខេត្ត​បាន​ទាក់ទង​នៅ​លោកស្នងការ​ខេត្ត
ព្រះ​សីហ​នុ​ឲ្យ​មក​ទទួលយក​ក្រុម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ដើម្បី​ចាត់ការ​តាម​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ