ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ចាញ់ល្បិច​ក្រុម​ទម្លាក់យោង អស់​គ្រឿងអលង្ការ​ពី​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ដួល​សន្លប់​ចូល​ពេទ្យ បន្ទាប់​ពី​ចាញ់ល្បិច ក្រុម​ឆបោក​ទម្លាក់យោង​យក​ប្រាក់ និង​គ្រឿងអលង្ការ អស់​រាប់​ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​គ្រាប់​សំណ ស​ន្ស​ល់​ទុក​មួយ​កូន​ថង់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ដួល​សន្លប់​ចូល​ពេទ្យ បន្ទាប់​ពី​ចាញ់ល្បិច ក្រុម​ឆបោក​ទម្លាក់យោង​យក​ប្រាក់ និង​គ្រឿងអលង្ការ អស់​រាប់​ពាន់​ដុល្លារ​ជា​ថ្នូរ​នឹង​គ្រាប់​សំណ ស​ន្ស​ល់​ទុក​មួយ​កូន​ថង់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំំ​២០១៨ ស្ថិត​នៅ​ក្នុង​ផ្សារ​គីឡូម៉ែត្រ​លេខ​៧ សង្កាត់​ច្រាំង​ចម្រេះ​២ ខណ្ឌឫស្សីកែវ​។

ស្ត្រី​រង​គ្រោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឈ្មោះ ធី ហា​ហឿ​ង អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​សង្កាត់​ច្រាំង​ចម្រេះ​១ ខណ្ឌឫស្សីកែវ កំពុង​តែ​សម្រាក​នៅ​គ្លីនិក​ឯកជន មួយ​ក្បែរ​ផ្ទះ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​គ្នា​២​នាក់ បាន​ប្រើ​ល្បី​ឆបោក​ដោះ​យក កងដៃ​ប្លា​ទី​ន​១​ឈុត ចិញ្ចៀន ក្រវិល ខ្សែ​ក លុយកាក់​មួយ​ចំនួន​ទៀត ដែល​មាន​តម្លៃ​រា់ប​ពាន់​ដុល្លារ​។ តាម​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ខណៈ​ដែល​គាត់​មក​ផ្សារ រក​ទិញ​ម្ហូប​នៅ​ក្នុង ផ្សារ​គីឡូម៉ែត្រ​លេខ​៧ ត្រូវ​បាន​ស្ត្រី​ម្នាក់​ដើរមក​សួរ​មាន​ឃើញ​កាបូប​លុយ​អត់​គេ​ជ្រុះ​បាត់​មុន​នេះ​។

លុះ​ក្រោយមក​មាន​ស្ត្រី​សង្ស័យ​ម្នាក់​ផ្សេង​ទៀត ដើរមក​ប្រាប់​ថា​កុំ​មាត់​គេ​រើស​បាន​ចាំ​ចែក​គ្នា ហើយ​បាន​លា​មាត់​ថង់​បង្ហាញ​ឃើញ​មាស​ក្រហមច្រាល​។ ភ្លាម​ៗ​ស្ត្រី​រូប​នោះ​ក៏​បាន​បបួល​ទៅ​កន្លែង​ស្ងាត់ ដើម្បី​ចែក​គ្នា និង​ឲ្យ​ដោះ​យក​គ្រឿងអលង្ការ និង​ឲ្យ​ប្រគល់​ប្រាក់​នៅ​ក្នុង​ខ្លួន​ទៅ​ឲ្យ​ជា​ថ្នូរ​នឹង​ថង់​មាស ហើយ​បាន​គេចខ្លួន​បាត់ ស្ត្រី​នោះ​ក៏​បាន​លា​ថង់​មើលឃើញ​សុទ្ធតែ​គ្រាប់​សំណ ដឹង​ថា​ចាញ់បោក​គេ ក៏​ស្លុតចិត្ត​ដួល​សន្លប់​ចូល​ពេទ្យ​តែ​ម្តង​។ ទោះបីជា​យ៉ាងណា ស្ត្រី​រូប​នោះ​ហាក់ដូចជា​លាក់លៀម មិន​ហ៊ាន​និយាយ​ច្រើន​ព្រោះ​ខ្មាស​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ