ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែល​ត្រូវ​បុរស​សឹងតែ​មួយ​ភូមិរួមរ័ក​នោះ សំណុំ​រឿង​ត្រូវ​បញ្ចប់​ហើយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​រឿងរ៉ាវ​ដ៏​កម្រ​មួយ​បាន​បែកធ្លាយ​មក​ធ្វើ​ឱ្យ​សមត្ថកិច្ច​ដុតដៃ​ដុតជើ​ង​ចុះ​ស្រាវជ្រាវ​ដោយ​កោះហៅ​បុរស​មួយ​ចំនួន​មក​សាកសួរ​ផង​ដែរ​។ អស់​រយៈ​ពេល​​២​ថ្ងៃ​នៃ​ការ​ស្រាវ​ជ្រា​លទ្ធផល​ត្រឹមតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ តែ​ភាគី​ខាង​​បុរស​១៧​នាក់​ពាក់ព័ន្ធ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទេ ព្រោះ​ហួស​នីតិវិធី​។ មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៦ កញ្ញា​ថា ករណី​នៅ​ភូមិ​ព្រៃ​រំដួល​ខាង​កើត ឃុំ​ប​សេដ្ឋ…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​រឿងរ៉ាវ​ដ៏​កម្រ​មួយ​បាន​បែកធ្លាយ​មក​ធ្វើ​ឱ្យ​សមត្ថកិច្ច​ដុតដៃ​ដុតជើ​ង​ចុះ​ស្រាវជ្រាវ​ដោយ​កោះហៅ​បុរស​មួយ​ចំនួន​មក​សាកសួរ​ផង​ដែរ​។ អស់​រយៈ​ពេល​​២​ថ្ងៃ​នៃ​ការ​ស្រាវ​ជ្រា​លទ្ធផល​ត្រឹមតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ តែ​ភាគី​ខាង​​បុរស​១៧​នាក់​ពាក់ព័ន្ធ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​ទេ ព្រោះ​ហួស​នីតិវិធី​។

មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៦ កញ្ញា​ថា ករណី​នៅ​ភូមិ​ព្រៃ​រំដួល​ខាង​កើត ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ បាន​បិទ​ការ​ស្រាវជ្រាវ​ហើយ ដោយ​ភាគី​ខាង​ឱ​ពុក​នារី​រង​គ្រោះ​សម្រេច​ស្នើ​សុំ​ថា មិន​បន្ត​ប្តឹងប្តល់​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដែល​ធ្វើ​ឱ្យ​កូនស្រី​គាត់​មាន​ផ្ទៃពោះ​ទៀត​ទេ​។ ហើយ​ឱ​ពុក​នារី​រង​គ្រោះ​នឹង​ឡើង​ទៅ​ជួប​ជាមួយ​តំណាង​អយ្យការ ដើម្បី​រំលត់​បណ្តឹងអាជ្ញា​ករណី​កូនស្រី​គាត់​ជាមួយ​បុរស​ជា​ច្រើន​នៅ​ក្នុងភូមិ​។

មន្ត្រី​ដដែល​មិន​អាច​បញ្ជាក់​បាន​ទេ​ថា ការ​ដែល​គាត់​ទៅ​ជួប​តំណាង​អយ្យការ​បាន​ទទួល​ផល​បែប​ណា​ឡើយ​។ ក្នុង​ការ​ដែល​គាត់​ជា​ឱ​ពុក​សុខចិត្ត​ឡើង​ទៅ​ជួប​តំណាង​អយ្យការ​នេះ ដោយសារ​តែ​គាត់​ទទួល​លុយ​សំណង​រដ្ឋប្បវេណី​ប្រមាណ​ជាង​៨​លាន​រៀល​ពី​ក្រុម​បុរស​សង្ស័យ​ពាក់ព័ន្ធ​ផ្លូវភេទ​ជាមួយ​កូនស្រី​ខ្លួន​រួច​ហើយ​។ តាម​ការ​ពិត​រឿង​វា​កើតឡើង​រួច​ហើយ រីឯ​កូនស្រី​គាត់​មាន​ផ្ទៃពោះ​កាន់តែ​ធំ គាត់​គ្រាន់តែ​ចង់បាន​លុយ​ខ្លះ​ទុក​ចំណាយ​ពេល​ឆ្លងទន្លេ និង​ចិញ្ចឹម​រូបគេ​ទៅ​ថ្ងៃ​អនាគត​តែ​ប៉ុណ្ណោះ ។ នេះ​បើ​តាម​ឱ​ពុក​នារី​រង​គ្រោះ​និយាយ​ប្រាប់​មន្ត្រី​នគរបាល​ដែល​ចុះ​ទៅ​ទីនោះ​។

មន្ត្រី​ដដែល​បន្ត​ថា លុយ​សំណង​ជាង​៨​លាន​រៀល​គឺ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ទទួល​ពី​បុរស​ចំនួន​១៧​នាក់​ដែល​បង់​ទៅ​ឱ្យ​ឱ​ពុក​ម្តាយ​នាង​មុន​ពេល​រឿង​នេះ​បែកធ្លាយ​មក​ក្រៅ និង​ដឹង​ដល់​សមត្ថកិច្ច​។

បើ​ទោះជា​ភាគី​ពាក់ព័ន្ធ​សង​សំណង​រដ្ឋបវេណី​ទៅ​ឱ្យ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ក្តី គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​តំណាង​អយ្យការ​នឹង​សម្រេច​ថា​ដំកល់​រឿង​ទុក ឬ​កោះហៅ​ក្រុម​បុរស​ជាប់​សង្ស័យ​ទាំងនោះ​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​យ៉ាងណា​ឡើយ​ទេ​។ នារី​រង​គ្រោះ​ត្រូវ​បានដឹង​ថា ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ហើយ​ត្រូវ​ញាំញី​ដោយ​បុរស​ជា​ច្រើន​រហូត​មាន​ផ្ទៃពោះ ដោយ​មិន​អាច​បញ្ជាក់​បាន​នោះ​ទេ​ថា តើ​បុរស​ណាមួយ​ជា​ឱ​ពុក​ទារក​ក្នុង​ផ្ទៃ​នាង​ឱ្យ​ប្រាកដ​នោះ​ឡើយ​។

សូម​រំលឹក​ថា ស្ត្រី​ម្នាក់​ដែល​មិន​មាន​ប្តី​ស្រាប់តែ​មាន​ផ្ទៃពោះ​ធ្វើ​ឱ្យ​ម្តាយមីង​ជជីក​សួរ​ដេញដោល​រហូត​ធ្លាយ​ការ​ពិត​ថា នាង​ត្រូវ​បុរស​សឹងតែ​១​ភូមិ​បបួល​នាង​រួមមេត្រី​ជា​ថ្នូរ​នឹង​ការ​ឱ្យ​លុយ​បន្តិចបន្តួច ដើម្បី​ដោះស្រាយ​ចំណង់​ពួក​គេ​។ រឿងរ៉ាវ​នេះ​ត្រូវ​បែកធ្លាយ​កាលពី​រសៀល​ថ្ងៃ​ទី​៣ កញ្ញា ស្ថិត​ក្នុងភូមិ​ព្រៃ​រំដួល​ខាងកើត ឃុំ​បរ​សេដ្ឋ ស្រុក​បរ​សេដ្ឋ ។

ក្រោយ​បែកធ្លាយ​ករណី​នេះ លោកស្រី ងិ​ន សុ​គ​ន្ធា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ដល់​ភូមិ​កើត​ហេតុ ដើម្បី​បើក​ការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ក៏​ដូច​ជា​រក​យុត្តិធម៌​ដល់​អ្នក​រង​គ្រោះ​ផង​ដែរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​រង​គ្រោះ​អាយុ​ប្រហែល​៣០​ឆ្នាំ រៀបរាប់​ថា នាង​ត្រូវ​បុរស​ជា​ច្រើន​ធ្វើការ​រួម​ភេទ​ជាមួយ​នាង​ភាគច្រើន​នៅ​តាម​ភ្លឺ​ស្រឺ តាម​គុម្ពោត​ព្រៃ​ជាដើម ក្នុង​នោះ​នាង​ស្គាល់​មុខ​ច្បាស់​គ្រប់​គ្នា ករណី​នាង​គឺ​កើត​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ការ​រួម​ភេទ​នាង​ទទួល​បាន​លុយ​ពី​ប្រុស​ៗ​ទាំងនោះ​ខ្លះ​ឱ្យ​១០០០​រៀល ខ្លះ​៥០០០​រៀល និង​ខ្លះ​ទៀត​១០០០០​រៀល​ក៏​មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ