សត្វ​អា​នាល​ដ៏​កម្រ​រាប់​សិប​ក្បាល​រក​ចំណី​តាម​ព្រំដែន ប្រជាពលរដ្ឋ​បារម្ភ​ខ្លាច


ខេត្តស្វាយរៀង ៖ មាន​សត្វ​អា​នាល​មួយ​ហ្វូង​ប្រមាណ​ជា​៥០​ក្បាល​បាន​មក​រកស៊ី​នៅ​តាម​វាលស្រែ​ជិត​ព្រំដែន​ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិ ត​ក្រុង​បា​វិត​។ សត្វ​អា​នាល​គឺជា​សត្វ​ដ៏​កម្រ​ជិត​ផុត​ពូជ​ទៅ​ហើយ ទើបតែ​មួយ​ខែ​ចុង​ក្រោយ​នេះ​គេ​ឃើញ​សត្វ​អា​នាល​មួយ​ហ្វូង​មក​រក​ចំណី​នៅ​ក្នុង​វាលស្រែ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ។

នៅ​ពេល​ព្រឹក​គេ​តែងតែ​ឃើញ​ពួក​វា​ហើរ​ចុះ​រក​ចំណី​រហូត​ដល់​ម៉ោង​៥​ល្ងាច ក៏​នាំ​គ្នា​ហើរ​ចេញ​ទៅ​វិញ​មិនដឹង​ថា ពួក​វា​ទៅ​ដេក​នៅឯណា​នោះ​ទេ​។ ដូច្នេះ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាច​មាន​អ្នក​រកស៊ី​ទាក់​សត្វ​ស្លាប​មក​ដាក់​ជង់​ចាប់​សត្វ​អា​នាល​ទាំងនោះ ។

ដោយ​បច្ចុប្បន្ន​មាន​អ្នក​ទាក់​សត្វ​ស្លាប ដូច​ជា​សត្វ​លលក កុក ស្លាប​ត្រពាំង ក្រួច ។​ល​។ យក​ទៅ​ព្យួរ​លក់​តាម​ដងផ្លូវ​ជាតិ​លេខ​១ យ៉ាង​រំភើយ ទើប​ប្រជាពលរដ្ឋ​មានការ​ព្រួយ​បារម្ភ ក៏​ប៉ុន្តែ​មិនដឹង​ថា ការពារ និង​អភិរក្ស​សត្វ​អា​នាល​ទាំងនោះ​បាន​ឬទេ ពីព្រោះ​សត្វ​អា​នាល​ទាំងនោះ​មក​រកស៊ី​នៅ​ពេល​ថ្ងៃ ពេល​យប់​ហើរ​ទៅ​ដេក​កន្លែង​ផ្សេង​បែប​នេះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ