ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​នេះ​ពិតជា​ខ្លាំង​មែន ធ្វើ​ឲ្យ​មនុស្ស​… អា​រក​ខ្លួនឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា ញៀន​ថ្នាំ​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​រត់​ចូល​រថយន្ត និង​អាករ​សម្លាប់​ខ្លួន​បាន​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៦…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះអាង​ថា ញៀន​ថ្នាំ​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​រត់​ចូល​រថយន្ត និង​អាករ​សម្លាប់​ខ្លួន​បាន​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅ​ចំណុច​មុខ​វិទ្យាល័យ​ឬ​ស្សី​កែវ​តាម​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

បុរស​ដែល​ធ្វើ​អត្តឃាត់​ឈ្មោះ កែវ ស ភេទ​អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​លំនៅ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ភូមិ​ឃុំ​ព្រែក​តា​ទែន ស្រុក​ពន់​ញា​ឭ ខេត្តកណ្តាល​បាន​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សម្តេចឪ រួច​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ។

តាម​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​បាន​ព្យាយាម​ប៉ុនប៉ង​សម្លាប់​ខ្លួន​ដោយ​រត់​ចូល​រថយន្ត​មិន​បាន​សម្រេច រួច​ក៏​បាន​រត់​ចូល​ក្នុង​អាង​ស៊ុប​មួយ​កន្លែង អាក​សម្លាប់​ខ្លួន​តែ​ម្តង ។

តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ តន់ ស៊ី​ណេ​ត អាយុ​៣០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នាង និង​ប្តី​បាន​ជិះ​រ៉ឺ​ម៉ក​មក​ពី​ឃុំ​ព្រែក​តា​ទែន យក​កូន​តូច​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ យក​មក​ផ្ញើ​ម្តាយបង្កើត​របស់​ខ្លួន​នៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​ចូល​ផ្ទះ​ម្តាយ​ក៏​បាន​ឈប់​ចុះ​ពីលើ​រ៉ឺ​ម៉ក​ស្រាប់តែ​ប្តី​បាន​រត់​ចូល​រថយន្ត​សម្លាប់​ខ្លួន តែ​ត្រូវ​បាន​នាង​ចាប់​ឃាត់​ទាន់ ។ តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​រត់​ចូល​រថយន្ត​មិន​បាន​សម្រេច​ប្តី​បាន​ដើរ ហើយ​ត្រូវ​នាង​ដឹក​ដៃ​កូន​ដើរ​តាម​ហៅ​ឲ្យ​ទៅ​ផ្ទះ​ម្តាយ តែ​ប្តី​អត់​ព្រម​ក៏​ដើរ​រហូត​មក​ដល់​ចំណុច​មុខ​វិទ្យាល័យ​ឬ​ស្សី​កែវ​ក៏​បាន​ស្ទុះ​រត់​ចូល​ក្នុង​ហាង​ស៊ុប ហើយ​ទាញ​យក​កូនកាំបិត​ចិតបន្លែ​អាករ​ខ្លួនឯង ហើយ​រត់​មក​អ​ង្អុ​យ​នៅ​លើ​សួនច្បារ​ខណ្ឌ​ចែកផ្លូវ​ជាតិ​លេខ​៥ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ក៏​បាន​ហៅ​រ៉ឺ​ម៉ក ម៉ូតូ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ ដោយសារ​តែ​របួសធ្ងន់​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ទាក់ទិន​ការ​ធ្វើ​អត្តឃាត​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ដោយសារ​តែ​ញៀន​ថ្នាំ ៕

https://www.youtube.com/watch?v=BqPRzWEzp3A

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ