ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង​ម៉ាស្សា ៖ ឮ​សំឡេង​ស្រែក​ឆោឡោ​ ស្ទុះ​មក​មើល​ស្រាប់តែ​…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ប្រើ​ថ្នាំ​រួច​ចូល​ទៅ​អី​ៗ​នៅ​ហាង​ម៉ាស្សា​កោស​ជប់ បណ្តាល​ឱ្យ​គាំងបេះដូង​ស្លាប់​ពេល​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ​២០១៨ នៅ​ហាង​ម៉ាស្សា​មួយ​កន្លែង​ក្នុង​ប្លុក​កាស៊ីណូ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ប្រើ​ថ្នាំ​រួច​ចូល​ទៅ​អី​ៗ​នៅ​ហាង​ម៉ាស្សា​កោស​ជប់ បណ្តាល​ឱ្យ​គាំងបេះដូង​ស្លាប់​ពេល​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ​២០១៨ នៅ​ហាង​ម៉ាស្សា​មួយ​កន្លែង​ក្នុង​ប្លុក​កាស៊ីណូ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​WU QUANZHONG ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E61870955​។

មុន​កើតហេតុ បុរស​ចិន​ខាងលើ​បាន​ចូល​ទៅ​ហាង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​នៅ​ប្លុក​កាស៊ីណូ ហើយ​បើ​យោង​របាយ​ការ​ណ៌​សមត្ថកិច្ច​ដែល​ម្ចាស់​ហាង​ម៉ាស្សា​ខាងលើ​បាន​រៀបរាប់​ប្រាប់​ថា គាត់​(​ម្ចាស់​ហាង​ម៉ាស្សា​) និង​ប្រពន្ធ​កូន​កំពុង​ដេក ស្រាប់តែ​ឮ​សម្លេង​ស្រែក​ឆោឡោ លុះ​ពេល​ចេញ​មើល ក៏​ឃើញ​បុរស​ចិន​ម្នាក់​ក្នុង​ចំណោម​២​នាក់​ដៃជើង​ញ័រទទ្រើក និង​បញ្ឈរភ្នែក បន្ទាប់​មក​ក៏​មាន​សន្តិសុខ​កាស៊ីណូ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មួយ​កន្លែង​ដែល​នៅ​ក្បែរ​នោះ​។

ប្រភព​ពី​ម្ចាស់​គ្លីនិក​នោះ​បាន​និយាយ​ថា មូលហេតុ​ដែល​មិន​ហ៊ាន​ទទួល​ជនសង្ស័យ គឺ​ដោយសារ​តែ​សង្ស័យ​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ក៏​ប្រាប់​ឲ្យ​ដឹក​បន្ត​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វិ​ជ្ជ​បណ្ឌិត​ហ៊ុ​ល សុ​ផ​ល្លី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​ប្រាកដ​មែន ប៉ុន្តែ​លោក​ថា ជន​រង​គ្រោះ​បាន​ស្លាប់​មុន​ពេល​ចូល​ដល់​មន្ទីរពេទ្យ ។

ប្រភព​ព័ត៌មាន​ថា ដំបូង​គណៈកម្មការ​ចម្រុះ​ធ្វើតេស្ត​ទឹកនោម​របស់​ជន​រង​គ្រោះ​ក្រែង​ប្រើប្រាស់​ថ្នាំ​អ្វី​ផ្សេង​ៗ តែ​ជា​លទ្ធផល​ពុំ​មាន​ពាក់ព័ន្ធ​គ្រឿងញៀន​នោះ​ទេ​។

ប្រភព​ដាច់​ដោយឡែក​មួយទៀត​ថា ជន​រង​គ្រោះ​មាន​ទឹកកាម​នៅ​ចំណុច​លិង្គ​អាច​សង្ស័យ​ថា​ទើប​មក​ពី​ធ្វើ​អី​ៗ​នៅ​ណា​ណី ហើយ​កើត​ខ្យល់គរ​តែ​ម្តង​។

រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ យោង​តាម​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយ​ខ្យល់គរ​មិន​ពាក់ព័ន្ធ​ករណី​ផ្សេង​ៗ​នោះ​ឡើយ​។

សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា ពេល​នេះ​សព​ត្រូវ​បាន​តម្កល់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែ​ត​រង់ចាំ​សាច់ញាតិ​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​ដើម្បី​មក​ទទួលយក​សព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ