ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ហោះ​ហើរ​មនុស្ស​ក្នុង​យន្ត​ហោះ​ស្រាប់តែ​ឈឺទាំង​អស់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បើ​តាម​អាជ្ញាធរ​បាន​​រាយការណ៍​ឱ្យ​ដឹង​ថា អ្នកដំណើរ ​និង​សមាជិក​ក្រុម​​យានិក​ប្រមាណ​ជា​២០​នាក់​នៃ​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​EMIRATES ស្រាប់តែ​ធ្លាក់ខ្លួន​ឈឺ​ កាលពី​ថ្ងៃ​ទី​៥ ​កញ្ញា ​ខណៈ​ពេល​យន្តហោះ​ហើរ​ពី​ក្រុង​ឌូ​បៃ​ មក​ក្រុង​ញូ​វ​យ៉​ក​។…

សហរដ្ឋអាមេរិក ៖ បើ​តាម​អាជ្ញាធរ​បាន​​រាយការណ៍​ឱ្យ​ដឹង​ថា អ្នកដំណើរ ​និង​សមាជិក​ក្រុម​​យានិក​ប្រមាណ​ជា​២០​នាក់​នៃ​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​EMIRATES ស្រាប់តែ​ធ្លាក់ខ្លួន​ឈឺ​ កាលពី​ថ្ងៃ​ទី​៥ ​កញ្ញា ​ខណៈ​ពេល​យន្តហោះ​ហើរ​ពី​ក្រុង​ឌូ​បៃ​ មក​ក្រុង​ញូ​វ​យ៉​ក​។ ​អ្នក​ទាំងនេះ​ត្រូវ​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​សុខាភិបាល​អា​មេ​រិក​។

យន្តហោះ​យក្ស​ AIRBUS A380​ ជាមួយ​អ្នកដំណើរ​៥២១​នាក់​ជិះ ត្រូវ​ឃាត់​ទុក​នៅ​លើ​ផ្លូវ​​ ក្រោយ​ចុះ​ចត​នា​វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុងស្រុក ទុក​ពេល​សម្រាប់​ពិនិត្យ​សុខភាព​។​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ ​CDC​ អា​មេ​រិ​ក នាគ្រា​ដំបូង​ប្រកាស​ថា មនុស្ស​ប្រមាណ​​ជា​១០០​នាក់​អះអាង​ថា ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ជាពិសេស​មាន​គ្រុនក្ដៅ​ និង​ក្អក​។

អ្នកនាំពាក្យ​ម្នាក់​របស់​សាលាក្រុង​ញូ​វ​យ៉​ក​ថ្លែង​ថា ​ក្រោយ​ការ​ត្រួតពិនិត្យ​សុខភាព​របស់​បណ្ដា​អ្នកដំណើរ​ដោយ​និយោជិត ​CDC ​ក្នុង​យន្តហោះ មាន​មនុស្ស​តែ​១៩​នាក់​ប៉ុណ្ណោះ​ដែល​ឈឺ រួច​អ្នក​ឯទៀត​ៗ​មាន​សុខភាព​ល្អ​។

បើ​តាម​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន EMIRATES បាន​គូសបញ្ជាក់​ថា​ មនុស្ស​ទាំង​អស់​ដែល​ពុំ​មាន​បញ្ហា​សុខភាព អាច​ចាក​ចេញពី​ព្រ​លាន​យន្តហោះ​នា​វេលា​រសៀល ចំណែក​អ្នកដំណើរ​៣​នាក់​ និង​សមាជិក​ក្រុម​យានិក​៧​នាក់​ នៃ​យន្តហោះ​ជើងហោះហើរ​EK203 ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ ចំណែក​មនុស្ស​៩​នាក់​ទៀត​ទទួល​ការ​ព្យាបាល​នៅ​នឹង​​កន្លែង មុន​ពេល​អនុញ្ញាត​ឲ្យ​បន្តដំណើរ​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ