ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា ​ពុំដែល​និយាយ​ពី​ការ​ធ្វើឃាត​លោក​អាសា​ដ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ​អះអាង​កាលពី​ថ្ងៃ​ទី​៥​ កញ្ញា​ថា លោក​ពុំដែល​ទាល់តែ​សោះ​និយាយ​ជាមួយ​ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ពី​ការ​ប៉ង​ធ្វើឃាត​ជាយថាហេតុ​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា​អាល់​អាសា​ដ ដែល​ផ្ទុយ​ពី​សេច​ក្ដី​រាយការណ៍​របស់​អ្នកកាសែត​ស៊ើ​ប​អង្កេត​លោក…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ​អះអាង​កាលពី​ថ្ងៃ​ទី​៥​ កញ្ញា​ថា លោក​ពុំដែល​ទាល់តែ​សោះ​និយាយ​ជាមួយ​ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ពី​ការ​ប៉ង​ធ្វើឃាត​ជាយថាហេតុ​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា​អាល់​អាសា​ដ ដែល​ផ្ទុយ​ពី​សេច​ក្ដី​រាយការណ៍​របស់​អ្នកកាសែត​ស៊ើ​ប​អង្កេត​លោក ​BOB WOODWARD​។

នៅ​ឯ​ការិយាល័យ​ពងក្រពើ​ពេល​សួរ​លោក​ពី​សៀវភៅ​របស់​លោក​ BOB WOODWARD​និយាយ​ពី​រឿង​នោះ លោក​ត្រាំ​ឆ្លើយ​ថា គ្មាន​គម្រោង​ទាល់តែ​សោះ​។​ លោក​ចាត់​ទុក​សៀវ​ភៅ​នោះ​ថា ​ជា​រឿង​ប្រ​ឌី​ត​សុទ្ធសាធ​។

នៅ​ក្នុង​សៀវភៅ​របស់​ខ្លួន​មាន​ចំណងជើង​ថា FEAR:TRUMP IN THE WHITE HOUSE លោក​ BOB WOODWARD ​សរសេរ​ពី​រឿង​ដែល​អាច​កើត​មាន ក្រោយ​ការ​វាយប្រហារ​ដោយ​​អាវុធ​គីមី​កាល​ពី​ខែមេសា​ ឆ្នាំ​២០១៧​ ហើយ​ចោទ​ដាក់​របប​លោក​បា​ចា​អាល់​អាសា​ដ​។

​យោង​តាម​អ្នកកាសែត​រូប​នេះ​ដែល​មានឈ្មោះ​ល្បី​ដោយសារ​លាតត្រដាង​ពី​រឿងអាស្រូវ​WATERGATE​ ថា លោក​ត្រាំ​បាន​ហៅ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក JIM MATTIS​ មក​ជួប ហើយ​និយាយ​ដោយ​ពាក្យ​ត្រង់​ៗ​បំផុត​ថា លោក​ចង់​សម្លាប់​ប្រធានាធិបតី​ស៊ីរី​។ ​ក្នុង​សៀវភៅ​របស់​ខ្លួន​អ្នកកាសែត​រូប​នេះ​សរសេរ​ទៀត​ថា ពេល​នោះ​លោក​ MATTIS ​ងាក​មក​​រក​ទីប្រឹក្សា​មួយ​រូប​ហើយ​និយាយ​ថា យើង​នឹង​ពុំ​ធ្វើ​បែប​នេះ​ឡើយ យើង​ត្រូវ​មានការ​ថ្លឹងថ្លែង​ច្រើន​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ