ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ ជុងអ៊ុ​ន ​នៅ​តែ​សន្យា​រំសាយ​នុយក្លេអ៊ែរ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ក្រុង​សេ​អ៊ូ​ល​បាន​​រាយការណ៍​នា​ថ្ងៃ​ទី​៦​ កញ្ញា​ ថា មេដឹកនាំ​កូរ៉េ​ទាំង​២​​នឹង​ជួប​គ្នា​កំពូល​លើក​ទី​៣ នា​ពាក់កណ្ដាល​ខែកញ្ញា​ នៅ​ក្រុង​ព្យុ​ង​យ៉ាង ខណៈ​មេ​ដឹក​នាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ ជុង​អ៊ុ​ន…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ក្រុង​សេ​អ៊ូ​ល​បាន​​រាយការណ៍​នា​ថ្ងៃ​ទី​៦​ កញ្ញា​ ថា មេដឹកនាំ​កូរ៉េ​ទាំង​២​​នឹង​ជួប​គ្នា​កំពូល​លើក​ទី​៣ នា​ពាក់កណ្ដាល​ខែកញ្ញា​ នៅ​ក្រុង​ព្យុ​ង​យ៉ាង ខណៈ​មេ​ដឹក​នាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ ជុង​អ៊ុ​ន ​លើក​ជា​ថ្មី​ពី​ការ​សន្យា​របស់​លោក​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។

ការ​ប្រកាស​ពី​ការ​ជួប​ទល់មុខ​គ្នា​លើក​ទី​៣ ​រវាង​លោក​គី​ម ​ជុង​អ៊ុ​ន និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក MOON JAE IN​ ពី​ថ្ងៃ​ទី​១៨​ទៅ​២០​ កញ្ញា​ នៅ​រដ្ឋធានី​កូរ៉េ​ខាងជើង ធ្វើ​ឡើង​ ខណៈ​មាន​ភាព​ទ័លច្រក​ទាំងស្រុង​នៃ​ការ​ចរចា​រវាង​ក្រុង​ព្យុ​ង​យ៉ាង​និង​ក្រុង​វ៉ា​ស៊ិន​តោន​ ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​។

លោក​ CHUNG EUI YONG​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រមុខរដ្ឋ​កូរ៉េ​ខាងត្បូង ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា មេដឹកនាំ​កូរ៉េ​ទាំង​២ នឹង​ពិភាក្សា​គ្នា​ពី​បញ្ហា​ទាំងឡាយ​ដូច​ជា​បណ្ដា​វិធានការ​ជាក់ស្ដែង​ដែល​ត្រូវ​ចាត់ ដើម្បី​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ជាដើម​។

លោក​ CHUNG បាន​ទៅ​កាន់​ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៥ ​កញ្ញា ដែល​នៅ​ទីនោះ​លោក​បាន​ប្រគល់​ជូន​មេដឹកនាំ​កូរ៉េ​ខាងជើង​នូវ​សារលិខិត​ផ្ទាល់ខ្លួន​១​ច្បាប់​របស់​លោក ​MOON ។​ ពេល​ជួប​ជាមួយ​លោក ​CHUNG ​លោក​គី​ម ​ជុង​អ៊ុ​ន អះអាង​ជា​ថ្មី​ពី​ការ​សន្យា​របស់​​លោក​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។

​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​ KCNA​ លើក​ពី​ឆ​ន្ទះ​របស់​លោក​គី​ម លុប​បំបាត់​ចោល​ទាំងស្រុង​គ្រោះថ្នាក់​នៃ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ទៅ​ជា​តំបន់​សន្តិភាព គ្មាន​អាវុធ​នុយក្លេអ៊ែរ​ និង​គ្មាន​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​។ ​លោក​គី​ម​ថា​ទោះ​មានការ​លំបាក ទំនុកចិត្ត​របស់​លោក​លើ​លោក​ត្រាំ​ពុំ​មានការ​ផ្លាស់​ប្ដូរ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ