កើតឡើង​ដល់​ទៅ​៥​លើក​បាន​ស្លាប់​ម្នាក់ និង​របួស​១៦​នាក់


រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​៥​លើក (​យប់​គ្មាន​) ស្លាប់​ប្រុស​ម្នាក់ របួសធ្ងន់​៩​នាក់ (​ស្រី​ម្នាក់​) របួសស្រាល​៧​នាក់ (​ស្រី​៤​នាក់​) ។ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់​ល្បឿន​១​លើក មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​១​នាក់ ,​មិន​គោរព​សិទ្ធ​១​លើក ។ សរុប​មាន​អ្នក​ស្លាប់​១​នាក់ ម៉ូតូ​១​នាក់ (​មិន​ពាក់មួក​០​នាក់​) ។ ដែល​គ្រោះថ្នាក់​ប៉ះទង្គិច​មាន ម៉ូតូ និង​ម៉ូតូ​៣​លើក , រថយន្ត​ធំ​ក្រឡាប់​១​លើក ស្លាប់​២​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១០​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​៤​គ្រឿង ,​រថយន្ត​តូច​៤​គ្រឿង ,​រថយន្ត​ធំ​២​គ្រឿង ។ យានយន្ត​បង្កហេតុ មាន​ម៉ូតូ និង​ម៉ូតូ​៣​លើក ,​រថយន្ត​តូច​២​លើក ។ ហើយគ្រោះ​ថ្នាក់លើ​ផ្លូវមាន ៖ ​ផ្លូវជាតិ​៤​លើក ,​ផ្លូវលំ​១​លើក ។ នៅ​រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​មាន​ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្តកំពង់ចាម​២​លើក របួស​៩​នាក់ (​ស្រី​៤​នាក់​) ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​២៣៨៧​គ្រឿង​(​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​៥៦២​គ្រឿង (​ម៉ូតូ​៨១%) ដែល​យក​អប់រំ​១៨៦​គ្រឿង (​ម៉ូតូ​៣៥%) មធ្យោបាយ​ពិន័យ​៣៧៦​គ្រឿង (​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​២២​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៣៩០​គ្រឿង​,​អប់រំ​៥៨​គ្រឿង​, ពិន័យ​ចំនួន​សរុប​៣២៦​គ្រឿង (​មួក​២៦៥​គ្រឿង ,​កញ្ចក់​៦១​គ្រឿង ,​ស្រវឹង​អត់​មាន ,​ផ្សេង​ៗ​អត់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ