ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​ទី​៥ អាណត្តិ​ទី​២

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ពង្រឹង​របៀបរបប​ការងារ​របស់​រដ្ឋបាល​ខេត្ត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ក្រើនរំលឹក​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាលក្រុង​-​ស្រុក​ណា​ដែល​មិន​បាន​ចូលរួម​ប្រជុំ​ប្រចាំខែ ឬ​ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ពង្រឹង​របៀបរបប​ការងារ​របស់​រដ្ឋបាល​ខេត្ត​ឱ្យ​មាន​ប្រសិទ្ធិ​ភាព លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ក្រើនរំលឹក​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាលក្រុង​-​ស្រុក​ណា​ដែល​មិន​បាន​ចូលរួម​ប្រជុំ​ប្រចាំខែ ឬ​ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត អវត្តមាន​ចំនួន​៣​ដង គ្មាន​ច្បាប់ នឹង​ធ្វើ​លិខិតស្នើ​ទៅ​រដ្ឋមន្ត្រី​ចាត់វិធានការ​។

អភិបាលខេត្ត​បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​ទី​៥ អាណត្តិ​ទី​២ នៅ​សាល​ប្រជុំ​អគារ​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​មក​ឃើញ​ថា ប្រធាន​មន្ទីរ​អង្គភាព​មួយ​ចំនួន មិនសូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន ជា​ពិសេស ពេល​ប្រជុំ​ប្រចាំខែ របស់​គណៈ​អភិបាលខេត្ត និង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត ដែល​តែងតែ​ឱ្យ​អនុប្រធាន ឬ​មន្ត្រី​ចូលរួម​ប្រជុំ​ជំនួស ហើយ​ក្តាប់​ការងារ​អត់​បាន ដែល​ធ្វើ​ឱ្យ​ពិបាក​ដោះស្រាយ​។

ដូច្នេះ​អភិបាលខេត្ត បាន​ក្រើនរំលឹក​ប្រធាន​មន្ទីរ​អង្គភាព​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​រាល់​កិច្ចប្រជុំ​ខាងលើ​នេះ ដែល​ចាំបាច់​ឱ្យ​ប្រធាន ឬ​អនុប្រធាន​មន្ទីរ​ទាំងឡាយ​ក្តាប់​ការងារ​បាន​ច្បាស់លាស់ ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ និង​ឆ្លុះ​បញ្ចាំង​អំពី​សមិទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​នានា ក្នុង​ការ​ដោះស្រាយ​រួម​គ្នា​។

ជាង​នេះ​ទៅ​ទៀត អភិបាលខេត្ត បាន​ស្នើ​ឱ្យ នាយក​រដ្ឋបាល​ខេត្ត ត្រូវ​ស្រង់​ឈ្មោះ​ប្រធាន​មន្ទីរ​ណាមួយ​ដែល​អវត្តមាន​៣​ដង គ្មាន​ច្បាប់ គ្មាន​បេស​កម្ម មិន​បាន​ចូលរួម​ប្រជុំ​សំខាន់​ៗ​របស់​រដ្ឋបាល​ខេត្ត នឹង​សរសេរ​លិខិត​ផ្ញើ​ជូន​ទៅ​រដ្ឋមន្ត្រី​។

លោក ម៉ែ​ន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ណែនាំ និង​ជម្រុញ​បន្ថែម​ដល់​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​​-​ស្រុក រួម​ទាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត ជា​ពិសេស លើ​ការងារ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​យ៉ាងណា ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​ឱ្យ​ខេត្តមណ្ឌលគិរី ប្រែ​មុខមាត់​ថ្មី​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ