ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ស្លា.ប់​៤​នាក់ និង​របួសធ្ងន់​ម្នាក់​ដោយ​ដាច់​ខ្សែ​រ៉ក​ពី​ជាន់​ទី​៧​មក

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ជន​រង​គ្រោះ​នៅរ​ស់ម្នាក់​ក្នុង​ចំណោម​៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​មានការ​ធូរស្រាល​ឡើង​វិញ​បន្តិច​ហើយ ដោយ​ដាច់​ខ្សែ​រ៉​ត​បណ្តាល​ឱ្យ​កម្មករ​សំណង់​ចំនួន​៤​នាក់​បាន​ស្លាប់ ។ ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ជន​រង​គ្រោះ​នៅរ​ស់ម្នាក់​ក្នុង​ចំណោម​៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​មានការ​ធូរស្រាល​ឡើង​វិញ​បន្តិច​ហើយ ដោយ​ដាច់​ខ្សែ​រ៉​ត​បណ្តាល​ឱ្យ​កម្មករ​សំណង់​ចំនួន​៤​នាក់​បាន​ស្លាប់ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ គិ​ន តន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បានឱ្យ​ដឹង​ថា គាត់​បាន​ការងារ​ជា​កម្មករ​ថ្នាំ​បៀក នៅ​អគារ​ដែល​កំពុង​សាងសង់​នៅ​ចំណុច​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ អស់​រយៈពេល​៤​ខែ​មក​ហើយ ដោយ​ធ្វើការ​ជាមួយ​មេការ​ម្នាក់​ឈ្មោះ ប្រាក់ ឃឿ​ន ហៅ​ពាច ជា​មេការ​ផ្នែក​ថ្នាំ​បៀក ។

ប្រភព​បន្ត​ទៀត​ថា គាត់​បាន​ម៉ៅ​ការ​ពី​មេការ​ម្នាក់​ទៀត​ឈ្មោះ សុខ ហុ​ហ​ស្រ៊ុ​ន ហើយ​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ឈ្មោះ ប្រាក់ ឃឿ​ន បាន​រៀបចំ​សម្ភារ ម្សៅ​ថ្នាំ​បៀក​ដាក់​ក្នុង​រ៉ក​យោង​បម្រុង​ឡើង​ទៅ​កាន់​ជាន់​ទី​១២ ហើយ​ពេល​នោះ​មេជាង​ក៏​ដាក់​អ្នក​ត្រូវ​ជិះ​ចំនួន​៥​នាក់ រួម​ជាមួយ​បន្ទះ​ពិ​ដាន​ជា​ច្រើន​សន្លឹក លុះ​យោង​ដល់​ត្រឹម​ជាន់​ទី​៧ ស្រាប់តែ​ដាច់​ខ្សែ​រ៉ក​យោង​ធ្លាក់​មក​ក្រោម បណ្តាល​ឱ្យ​ស្លាប់​៤​នាក់ និង​រង​របួស​ម្នាក់​តែ​ម្តង ។

គាត់​បញ្ជាក់​ថា ការ​សង​សំណង​វិញ គឺ​សព​កម្មករ​ម្នាក់​ខាង​ក្រុមហ៊ុន​សំណង់​សង​ចំនួន​៤​លាន​រៀល ។ ចំណែក​គាត់​ជា​ជន​រង​គ្រោះ​នៅរ​ស់បាន​ត្រឹម​៣​លាន​រៀល​ប៉ុណ្ណោះ និង​ចេញ​សង​ថ្លៃ​ព្យាបាល​ទាំងស្រុង ហើយ​ខាង​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​ក៏​យល់ព្រម​ទទួល​ថវិកា​ទាំង​អស់នោះ​ដែរ ។


គួរ​រំលឹក​ផង​ដែរ​ថា មាន​ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ ដោយ​ដាច់​ខ្សែ​រ៉​ត​បណ្តាល​ឱ្យ​កម្មករ​សំណង់​ចំនួន​៤​នាក់​បាន​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់​ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ខណៈ​ដែល​ពួក​គេ​ជិះ​ខ្សែ​រ៉ក​យោង​ពីក្រោម​ឡើង​ទៅ​ជាន់​ទី​១២ ដើម្បី​ធ្វើ​ការងារ លុះ​កំពុង​តែ​ជិះ​ឡើង​ទៅ​ដល់​ជាន់​ទី​៧ ស្រាប់តែ​ដាច់​ខ្សែ​រ៉ក បណ្តាល​ឱ្យ​ធ្លាក់​ចុះ​មក​ដី បុក​ជាមួយនឹង​ដែក​ខាងក្រោម​ពេញទំហឹង​ទើប​ធ្វើ​ឱ្យ​ស្លាប់ និង​របួស​តែ​ម្តង ។

ហេតុការណ៍​ដាច់​ខ្សែ​រ៉ក​ធ្លាក់​កម្មករ​របួស និង​ស្លាប់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ជន​រង​គ្រោះ​ទី​១- ឈ្មោះ ថោ​ន កក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្លាប់ ទី​២-​ឈ្មោះ បូ​រី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្លាប់ ទី​៣- ឈ្មោះ ប្រាក់ ខឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្លាប់ ទី​៤-​ឈ្មោះ លឹ​ម វែង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្លាប់ និង​ទី​៥- ឈ្មោះ គិ​ន តន អាយុ​៣២​ឆ្នាំ រង​របួសធ្ងន់ ទាំងអស់​គ្នា​ស្នាក់​នៅ​បណ្តោះអាសន្ន​កន្លែង​កើតហេតុ​ខាងលើ ។

អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា គេ​បានឃើញ​កម្មករ​សំណង់​ទាំងនោះ​ឡើង​ជិះ​កន្ត្រក​ខ្សែ​រ៉ក​យោង​ដូច​សព្វមួយដង ខណៈ​កំពុង​តែ​យោង​ឡើង​សុខ​ៗ​ដល់​ជាន់​ទី​៧ ស្រាប់តែ​ដាច់​ខ្សែ​រ៉ក ធ្លាក់​ចុះ​មក​ដី​វិញ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​បុក​ប៉ះ​ចំ​នឹង​ដែក​នៅ​ខាងក្រោម​ធ្វើ​ឱ្យ​អ្នកខ្លះ​បាក់​ដៃជើង និង​ក​.​ស្លាប់​ភ្លាម​ៗ​ចំនួន​៣​នាក់ និង​រង​របួសធ្ងន់​២​នាក់ លុះ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ក៏​បាន​ស្លាប់​ម្នាក់​ទៀត ។ រីឯ​អ្នក​រង​របួសធ្ងន់​ម្នាក់​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ។

ដោយឡែក​សព​ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៤​នាក់​កំពុង​រក្សា​ទុក​នៅ​ក្នុង​មន្ទីរពេទ្យ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ