ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ផ្ទុះ​២​លើក​ក្នុង​ក្លឹប​កីឡា​ ​ស្លា.ប់យ៉ាង​តិច​២០​នាក់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បើ​តាម​អាជ្ញាធរ​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ជន​អត្តឃាត​ម្នាក់​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ក្នុង​ក្លឹ​ប​កីឡា​មួយ​នា​សង្កាត់​មាន​ពួក​ស៊ីអ៊ី​ត​ភាគច្រើន​នៃ​ក្រុង​កា​ប៊ុល ​កាលពី​ថ្ងៃ​ទី​៥ ​កញ្ញា រួច​ការ​ផ្ទុះ​ទី​២ ​កើត​មាន​ពេល​ពួក​អ្នក​ជួយ​សង្គ្រោះ ​និង​បណ្ដា​អ្នក​កាសែត​ទៅ​ដល់​។ ការ​វាយប្រហារ​ភេរវកម្ម​ទាំង​២​នោះ…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បើ​តាម​អាជ្ញាធរ​​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ជន​អត្តឃាត​ម្នាក់​បាន​ធ្វើ​ឲ្យ​ផ្ទុះ​ក្នុង​ក្លឹ​ប​កីឡា​មួយ​នា​សង្កាត់​មាន​ពួក​ស៊ីអ៊ី​ត​ភាគច្រើន​នៃ​ក្រុង​កា​ប៊ុល ​កាលពី​ថ្ងៃ​ទី​៥ ​កញ្ញា រួច​ការ​ផ្ទុះ​ទី​២ ​កើត​មាន​ពេល​ពួក​អ្នក​ជួយ​សង្គ្រោះ ​និង​បណ្ដា​អ្នក​កាសែត​ទៅ​ដល់​។

ការ​វាយប្រហារ​ភេរវកម្ម​ទាំង​២​នោះ ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២០​នាក់ ​ក្នុង​នោះ​មាន​​អ្នកកាសែត​២​នាក់ ហើយ​មនុស្ស​៧០​នាក់​រង​របួស​។ បើ​តាម​​អ្នកនាំពាក្យ​របស់​ប៉ូលិស​​ក្រុង​កា​ប៊ុល លោក​ HASHMAT STANEKZAI​ បញ្ជាក់​ថា ការ​ផ្ទុះ​លើក​ទី​២ ​កើត​មាន ​ខណៈ​ពួក​អ្នក​ជួយ​សង្គ្រោះ​រត់​មក​ជួយ​បណ្ដាជន​រង​គ្រោះ ព្រមទាំង​ទន្ទឹម​នឹង​ការ​មក​​ដល់​របស់​បណ្ដា​អ្នកកាសែត​។​

វិធីសាស្ត្រ​នៃ​ការ​វាយប្រហារ​បែប​នោះ​គឺ​ដូច​គ្នា​នឹង​ការ​វាយប្រហារ​លើក​មុន​មួយ ដែល​បណ្ដាល​ឲ្យ​អ្នកកាសែត​ដល់​ទៅ​៩​នាក់​ស្លាប់ កាលពី​ខែមេសា​នា​ភាគ​កណ្ដាល​ក្រុង​កា​ប៊ុល​។

លើក​នេះ​ការ​វាយប្រហារ​ភេរវកម្ម​កើត​មាន​ក្នុង​សង្កាត់​ DARHT-E-BARCHI ​ដែល​មាន​ជនជាតិភាគតិច​ហា​ហ្សា​រ៉ា​ភាគច្រើន​ជា​ពួក​ស៊ីអ៊ី​ត រស់នៅ​ច្រើន​។​ ពួក​នោះ​កន្លង​មក​ធ្លាប់​ជា​​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ពួក​ជ្រុលនិយម​ស៊ុន​នី​ត​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

កាលពី​ខែ​មុន​និស្សិត​ច្រើន​សិប​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​នា​តំបន់​ភាគ​ខាងលិច​រដ្ឋធានី​អា​ហ្គា​នី​ស្ថាន​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ