ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ក្រុមមកធ្វើទ្វារចេញ-ចូលទាំង​យប់… អ្នកណាមិនឆ្ងល់?

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ផ្សារ​អ្នក​លឿងជិត​១០០​នាក់ បាន​លើកគ្នា​ទៅ​កាន់​សាលាឃុំព្រែក​ខ្សាយ ​«​ខ​» កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ដោយ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​មនុស្ស​មួយ​ក្រុម ដែល​កំពុង​លួច​ធ្វើ​ទ្វារ​ចេញ-ចូល​ផ្សារ​អ្នក​លឿង​ទាំង​យប់ ដោយ​មិន​បាន​ប្រាប់​ឱ្យ​ក្រុម​អាជីវករ​ណា​ម្នាក់​បានដឹង…

ខេត្តព្រៃវែង ៖ ក្រុម​អាជីវករ​ផ្សារ​អ្នក​លឿងជិត​១០០​នាក់ បាន​លើកគ្នា​ទៅ​កាន់​សាលាឃុំព្រែក​ខ្សាយ
​«​ខ​» កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ដោយ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​មនុស្ស​មួយ​ក្រុម
ដែល​កំពុង​លួច​ធ្វើ​ទ្វារ​ចេញ-ចូល​ផ្សារ​អ្នក​លឿង​ទាំង​យប់ ដោយ​មិន​បាន​ប្រាប់​ឱ្យ​ក្រុម​អាជីវករ​ណា​ម្នាក់​បានដឹង ។

ក្រុម​អាជីវករ​ទាំងនោះ​បានឱ្យ​ដឹង​ថា ក្រុម​មនុស្ស​ទាំងនោះ​ មិនដឹង​មកពីណា និង​អ្នក​ណា​ជា​អ្នក​ជួល​ឱ្យមក​ជួសជុល​ធ្វើ​ទ្វារ​មាត់ច្រក​ចេញ-ចូល​ផ្សារ​នេះ ហើយ​គេ​មាន​បំណង​អ្វី គឺ​ក្រុម​អាជីវករ​អត់​បានដឹង​ទាល់តែ​សោះ ស្រាប់តែ​ឃើញ​គេ​លួច​មក​ធ្វើ​ទ្វារ​នៅ​ខាងត្បូង​ផ្សារ​នៅ​ពេល​យប់ និង​ធ្វើ​ទ្វារ​រួច​ហើយ​ដល់​ទៅ​២ ទើប​ក្រុម​អាជីវករ​មានការ​ភ្ញាក់ផ្អើល លើកគ្នា​មក​កាន់​សាលាឃុំ​សួរនាំ​អាជ្ញាធរ​ ព្រោះ​ចង់​ដឹង​រឿង​ពិត ។

ឆ្លើយ​តប​ចំពោះ​ក្រុម​អាជីវករ លោក ជុំ ជា មេឃុំ​ព្រែក​ខ្សាយ​«​ខ​»បាន​បញ្ជាក់​ថា រឿង​មាន​មនុស្ស​លួច​ធ្វើ​ទ្វារ​ផ្សារ​ពេល​យប់​នោះ លោក​មិន​បានដឹង​ទេ ទើបតែ​ឮ​ខាង​ក្រុម​អាជីវករ​មក​ប្រាប់​ពេល​នេះ ។ ទោះជា​យ៉ាងណា លោក​បាន​រាយការណ៍​ទៅ​លោកស្រី​អភិបាលស្រុក ហើយ​លោកស្រី​ ក៏​បាន​បញ្ជា​ឱ្យ​ទប់ស្កាត់​ដែរ ដូច្នេះ ​លោក​សំណូមពរ​ទៅ​ខាង​ក្រុម​អាជីវករ​វិញ បើ​ឃើញ​ក្រុម​មនុស្ស​ទាំងនោះ​ មក​ធ្វើ​ទៀត ត្រូវ​ហាម ឃាត់ ​និង​រាយការណ៍​មក​អាជ្ញាធរ​ ដើម្បី​ឱ្យ​អាជ្ញា​ធរមាន​វិធានការ​ទប់ស្កាត់ ។

ដោយឡែក លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍បានឱ្យ​ដឹង​ថា តាម​ដែល​លោកស្រី​សាកសួរ​ទៅ​ដឹង​ថា ក្រុម​ជាង​ទាំងនោះ ​គឺខាង​គណៈកម្មការ​ផ្សារ​ជា​អ្នក​ជួល​ឱ្យមក​ធ្វើ ដោយសារ​ទ្វារ​នៅ​មាត់ច្រក​ចេញ ចូល​ផ្សារ​អ្នក​លឿង​នេះ ​ចាស់​ទ្រុឌទ្រោម​អស់ហើយ ។ ការ​ធ្វើ​នេះ​ ក៏​មិនមែន​លួច​ធ្វើ​ដែរ មូលហេតុ​ដែល​គេ​ធ្វើ​ពេល​យប់ ​គឺ​ដោយសារ​តែ​ពេល​ព្រឹក ពេល​ថ្ងៃ បងប្អូន​អាជីវករ​ត្រូវ​រកស៊ី​លក់ដូរ និង​ប្រជាពលរដ្ឋ​ត្រូវ​ដើរ​ចេញចូល​ចុះឡើង ។ ដូច្នេះ​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​អាជីវករ​និង​ប្រជាពលរដ្ឋ ទើប​គណៈកម្មការ​ផ្សារ​សម្រេច​ឱ្យធ្វើ​ពេល​យប់​តែ​ម្តង​ទៅ ។

លោកស្រី​អភិបាលស្រុក​បញ្ជាក់​ថា ទោះជា​យ៉ាងណា​ក៏​ដោយ មុន​ពេល​ចាប់​ធ្វើ​ទ្វារ​ទាំងនោះ​ គឺ​គណៈកម្មការ​ផ្សារ​មិន​បាន​ប្រជុំ​ផ្សព្វផ្សាយ​ប្រាប់​ក្រុម​អាជីវករ​ជា​មុន ទើប​ធ្វើ​ឱ្យ​ក្រុម​អាជីវករ​មានការ​ភ្ញាក់ផ្អើល ។ ពេល​នេះ ​លោកស្រី​បាន​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​វិញ​ហើយ រង់ចាំ​រក​ពេលវេលា​សមរម្យ កោះហៅ​ក្រុម​អាជីវករ​មក​ធ្វើការ​ផ្សព្វផ្សាយ​សិន​ចាំ​អនុវត្ត​តាម​ក្រោយ បើ​គ្មាន​ការ​ជំទាស់​ទេ​នោះ ៕

អត្ថបទសរសេរ ដោយ