ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ប្រចាំ​ថ្ងៃ​ធ្វើ​ឱ្យ​ស្បែក​មិន​ស្រអាប់

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​អាច​រក្សា​បាន​ទម្លាប់​ទាំងឡាយ​ខាងក្រោម​នេះ នោះ​អ្នក​នឹង​អាច​ទទួល​បាន​ស្បែក​ដែល​ស្អាត​ជា​មិន​ខាន​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​គួរតែ​ចៀស​ពី​ការ​ផាត់មុខ ព្រោះ​ម្សៅ​ទាំងនោះ​អាច​ស៊ី​មុខ​អ្នក​បាន ក្រោយ​ពេល​ដែល​អ្នក​ប្រើ​ច្រើន ។ ដូចនេះ​បើ​ចាំបាច់​ត្រូវ​តែ​ផាត់ ដោយ​ខាន​ពុំ​បាន…

ប្រសិនជា​អ្នក​អាច​រក្សា​បាន​ទម្លាប់​ទាំងឡាយ​ខាងក្រោម​នេះ នោះ​អ្នក​នឹង​អាច​ទទួល​បាន​ស្បែក​ដែល​ស្អាត​ជា​មិន​ខាន​ឡើយ​។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​អ្នក​គួរតែ​ចៀស​ពី​ការ​ផាត់មុខ ព្រោះ​ម្សៅ​ទាំងនោះ​អាច​ស៊ី​មុខ​អ្នក​បាន ក្រោយ​ពេល​ដែល​អ្នក​ប្រើ​ច្រើន ។ ដូចនេះ​បើ​ចាំបាច់​ត្រូវ​តែ​ផាត់ ដោយ​ខាន​ពុំ​បាន អ្នក​គួរតែ​ផាត់ ស្តើង​ៗ​បាន​ហើយ ទើប​មិន​ធ្វើ​ឲ្យ​ស្បែក​អ្នក​ខូច ។

2.​ក្រោយ​ពេល​ដែល​អ្នក​ដល់​ផ្ទះ​ភ្លាម អ្នក​គួរតែ​ប្រើ​ផលិតផល ផ្សេង​ៗ​ក្នុង​ការ​សម្អាត​ម្សៅ​លើ​មុខ​អ្នក​ឲ្យ​អស់ ទើប​ប្រើ​ហ្វ​ម​លាងមុខ​តាម​ក្រោយ ។ ការ​សម្អាត​ចំនួន​ពីរ​ដង​បែប​នេះ ទើប​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​អស់​ម្សៅ​បាន ។

3.​ក្រោយ​ពេល​ដែល​អ្នកលេង​ទូរស័ព្ទ​រួច អ្នក​គួរតែ​លុបមុខ​ចេញ ព្រោះ​ពន្លឺ​ទូរស័ព្ទ អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​អ្នក​ឆាប់​ខូច ដោយ​ធ្វើ​ឲ្យ​ស្បែក​នោះ​អាច​ប្រែជា​ងងឹត​បាន ។ ដូចនេះ​ដើម្បី​រក្សា​ស្បែក​ឲ្យ​នៅ​ភ្លឺ អ្នក​គួរតែ​លុបមុខ​ក្រោយ​ពេល​ប្រើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​រួច ។

4.​ចុង​ក្រោយ អ្នក​គួរតែ​កែ​ទម្លាប់​អាក្រក់​ចោល ដោយ​មិន​គួរ​ជក់បារី ឬ​ចូល​គេង​យប់​ជ្រៅ​នោះ​ទេ ។ ជា​ពិសេស អ្នក​គួរតែ​រក្សា​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ល្អ ដោយ​គេង​ឲ្យ​បាន​គ្រប់​ម៉ោង​ជា​រៀងរាល់ថ្ងៃ ទើប​អ្នក​អាច​រក្សា​សម្រស់​អ្នក​បាន​ជាប់ និង​គង់វង្ស មិន​ងាយ​ចាស់​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ