ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​នៅ​ខេត្តសៀមរាប

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចុះ​បង្រៀន​បំប៉ន​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​វគ្គ​ខ្លី​ដល់​បុគ្គលិក​សណ្ឋាគារ​ស្តា​រី​អង្គរ ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចុះ​បង្រៀន​បំប៉ន​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​វគ្គ​ខ្លី​ដល់​បុគ្គលិក​សណ្ឋាគារ​ស្តា​រី​អង្គរ ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប ។

លោក​ឧត្តមសេនីយ៍ ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​ថា ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​គ្រោះ​អគ្គិភ័យ​ដែល​តែងតែ​កើត​មាន​ឡើងជា​យថាហេតុ នៅ​ក្នុង​ខេត្ត និង​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចុះ​បង្រៀន​បំប៉ន​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​វគ្គ​ខ្លី​ដល់​បុគ្គលិក សណ្ឋាគារ​ស្តា​រី​អង្គរ ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប​នូវ​មេរៀន ដែល​មន្ត្រី​ត្រូវ​បង្ហាត់​រួម​មាន បង្រៀន​ទ្រឹស្តី និយម​ន័យ​នៃ​ភ្លើង ត្រីកោណ​ភ្លើង ចំណាត់ថ្នាក់​នៃ​ភ្លើង ។

បង្រៀន​ទ្រឹស្តី​និយម​ន័យ​ការ​សង្គ្រោះ​បច្ចេកទេស​សង្គ្រោះ​រំដោះ​មនុស្ស​ចេញពី​កន្លែង​កើតហេតុ របៀប​ក្នុង​ការ​ទុកដាក់​បំពង់​ពន្លត់​អគ្គិភ័យ វិធីសាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ បច្ចេកទេស​ក្នុង​ការ​ពន្លត់​អគ្គិភ័យ និង​ការ​អនុវត្តន៍​ជាក់ស្តែង​ដោយ​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ ។

លោក​បាន​បញ្ជាក់​ថា ក្នុង​វគ្គ​សិក្សា​ខ្លី​នេះ​មាន​សិក្ខាកាម​ចូលរួម​មាន​ចំនួន​២០​នាក់ ប្រុស​១៥ នាក់ និង​ស្រី​៥​នាក់​នៅ​ក្នុង​សណ្ឋាគារ​ស្តា​រី​អង្គរ​នេះ​ផង​ដែរ ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ពី​ការ​ប្រើប្រាស់ និង​ទុកដាក់​នូវ​បំពង់​ពន្លត់​អគ្គិភ័យ ដើម្បី​ងាយស្រួល​ដល់​មាន​ករណី​កើតឡើង​នូវ​ប្រការ​ណាមួយ​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ