ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា ចាត់​ទុក​អ្នក​ហៅ​នាង «​ពីងពាង​ខ្មៅ​មាន​ពិស​»​ ជា​ជន​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជា​ថ្មី​ម្តងទៀត​តារាចម្រៀង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា រង​ការ​ចោទ​ប្រកាន់​​ថា ​បាន​ដណ្តើម​ប្តី​គេ​នៅ​ប្រទេស​បារាំង ខណៈ​នាង​ទៅ​សម្តែង​នៅ​ទីនោះ​នា​ពេល​កន្លង​មក ។ ពេ​ជ្ជ​តា ទាំង​ខឹង​ចាត់​ទុក​ថា ជា​រឿង​មូល​បង្កាច់​កេរ្តិ៍ឈ្មោះ​របស់​នាង…

រាជធានី​ភ្នំពេញ​៖ ជា​ថ្មី​ម្តងទៀត​តារាចម្រៀង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា រង​ការ​ចោទ​ប្រកាន់​​ថា ​បាន​ដណ្តើម​ប្តី​គេ​នៅ​ប្រទេស​បារាំង ខណៈ​នាង​ទៅ​សម្តែង​នៅ​ទីនោះ​នា​ពេល​កន្លង​មក ។ ពេ​ជ្ជ​តា ទាំង​ខឹង​ចាត់​ទុក​ថា ជា​រឿង​មូល​បង្កាច់​កេរ្តិ៍ឈ្មោះ​របស់​នាង ព្រោះ​មិនមែន​ជា​ការណ៍​ពិត​ទេ ។

ថ្មី​ៗ​កន្លង​មក​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Phal Ly បាន​សរសេរ​រៀបរាប់​ជា​ភាសា​បារាំង ហើយ​​ត្រូវ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mono Tep ចែកចាយ​ជា​ភាសា​ខ្មែរ ដែល​ក្នុង​សំ​ណេ​រ​បង្ហោះ​នោះ​មាន​ខ្លឹមសារ​ចោទប្រកាន់​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ជា​ច្រើន ថា​នាង​បាន​ពាក់ព័ន្ធ​បុរស​ម្នាក់​នៅ​បារាំង និង​ថា​ហេតុ​ដែល​នាង​នាំ កូន​ៗ​ទៅ​លេង​បារាំង​លើក​នេះ គឺ​ដើម្បី​រក​ផ្លូវ​រស់នៅ​ទីនោះ ។

ក្នុង​លិខិត​នោះ​ក្មេង​ស្រី​ម្នាក់​រៀបរាប់ អំពី​ការ​ឈឺចាប់​របស់​នាង និង​ម្តាយ​នាង ទាក់ទង​នឹង​រឿង​ឪពុក​នាង​លែងលះ​គ្នា​ជាមួយ​ម្តាយ​នាង​ដោយសារ ម៉េ​ង កែវ​ពេ​ជ្ជ​តា ទាក់ទង​សហាយស្មន់​ពង្វក់​ឪពុក​របស់​នាង​ឲ្យ​លែងលះ​ជាមួយ​ម្តាយ​របស់​នាង អំឡុង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ទៅ​ច្រៀង​នៅ​បារាំង​ឆ្នាំ​២០០៩ និង​២០១១ តែ​នាង និង​ម្តាយ​នាង​បាន​ដឹង​រឿង​នេះ​នៅ​ឆ្នាំ​២០១៥ ។

នាង​សរសេរ​ថា La veuve noir ស្ត្រី​មេម៉ាយ ពីងពាង​ខ្មៅ​មាន​ពិស​ដ៏​សាហាវ បាន​ដាក់​អន្ទាក់​ក្រសោប​ចាប់​ឪពុក​របស់​នាង​ពង្រាត់​ពី​ទ្រូង​ម្តាយ​របស់​នាង​គួរ​ឲ្យ​ខ្លោចផ្សា​ណាស់។ គោលបំណង ម៉េ​ង ពេ​ជ្ជ​តា មក​បារាំង​ឆ្នាំ​២០១៨ គឺ​មក​នៅ​ប្រទេស​បារាំង​ជាមួយ​ឪពុក​នាង ធ្វើ​ឲ្យ​នាង និង​ម្តាយ​នាង​រឹតតែ​ឈឺ​ចុកចាប់ ។

ទោះជា​យ៉ាងណា​ក្តី​ក្មេង​ស្រី​បាន​យំ​រៀបរាប់​ថា​ទោះ​ឪពុក​នាង​មាន​កំហុស​យ៉ាងណា​ក៏​ដោយ នាង និង​ម្តាយ​នាង​នៅ​តែ​ស្រឡាញ់​ឪពុក​របស់​នាង​ខ្លាំង​ណាស់ ហើយ​នាង និង​ម្តាយ​នាង​នៅ​តែ​មាន​សង្ឃឹម​រង់ចាំ​ទទួល​ឪពុក​នាង​វិល​ត្រឡប់​មក​រក​ម្តាយ​នាង និង​នាង​ជា​និច្ច ។ ម្តាយ​នាង​ជា​មនុស្ស​ស្លូតបូត​ណាស់ មិន​ចង់​ឲ្យ​រឿង​នេះ​បែកធ្លាយ​ជា​សាធា​រណៈ ឬ​រករឿង ម៉េ​ង ពេ​ជ្ជ​តា ម្តងណា​ទេ តែ​ពេល​នេះ​វា​ដូច​ជា​ហួសហេតុ​ពេក​ហើយ​ដែល​នាង​មក​បារាំង មក​នៅ​ក្នុងផ្ទះ​នាង​ជាមួយ​ឪពុក​នាង ក្បែរ​ផ្ទះ​នាង និង​ម្តាយ​នាង​ថែម​ទៀត​ផង ។ តាម​ពិត​ខ្ញុំ​បានដឹង​រឿ​នេះ​២​ឆ្នាំ​ហើយ តែ​ជា​រឿង​ឯកជន​ខ្ញុំ​មិន​លូកដៃ​ចូល​ទេ តែ​ពេល​នេះ​វា​ទាក់ទង​នឹង​កិត្តិយស​សិល្បៈ​ខ្មែរ »​។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​ហួសចិត្ត និង​បាន​ចាត់​ទុក​ការ​ចោទប្រកាន់​នេះ​ជា​រឿង​មួ​លប​ង្ខា​ច់ បង្ខូច​កិត្តិយស​អ្នក​នាង ខណៈ​ពេល​ដែល​នាង​បាន​ភ្ជាប់​រឿង​មួយ​នេះ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ ព្រោះ​អ្នក​ដែល​បង្ហោះ​សារ​នេះ​គឺ​មាន​និន្នា​ការ​ទៅ​លើ​បក្ស​ប្រឆាំង​។

តាម​រយៈ​សារ​ខ្លី​ដែល​នាង​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ថា «​អស់ពី​ចោទ​ថា ក្បត់ជាតិ មក​ចោទ​ថា​យកប្តី​គេ​ម្តង ចាំ​មើល​នៅ​មាន​ស្អី​ឲ្យ​ចោទ​ទៀត ម៉េច​ប្រុង​បំផ្លាញ​ឲ្យ​រាប​ដល់​ដី​តែ​ម្តង​មែន​ទេ ? សប្បាយ​ណាស់​ឬ​ដែល​បាន​បំផ្លាញ​ខ្មែរ? សប្បាយ​ណាស់​មែន​ទេ ដែល​​ឃើញ​សិល្បៈ​ដួល​រលំ​ជា​បន្តបន្ទាប់? សប្បាយចិត្ត​ណាស់​មែន​ទេ​ដែល​បាន​មួល​បង្កាច់​បង្ខូច​កិត្តិយស​អ្នក​ដទៃ? គិត​ទៅ​សូ​ម្បី​ចេះ​ត្រឹមតែ​ជេរ​សោះ​ក៏​អាច​ក្លាយជា​វីរជន​ស្នេហា​ជាតិ​ក្នុង​បេះដូង​ខ្មែរ​មួយ​ចំនួន​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ