ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹ​ង​បាន​ថា​…​ស្គាល់​មុខ តែ​មិន​ស្គាល់ចិត្ត ដល់​ពេល​ស្គាល់​ពិត អុញ​យក​បាត់​មែន !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​នាំ​គ្នា​ទៅ​លេង​បាល់ទាត់​ត្រូវ​គេ​ខ្ចី​ទូរស័ព្ទ​តេ​ទៅ​ប្រពន្ធ​បែរជា​គេ​យក​ទៅ​បាត់​ខំ​ដើរ​រក​មិនឃើញ​នាំ​គ្នា​ទៅ​ប្តឹង​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​នាំ​គ្នា​ទៅ​លេង​បាល់ទាត់​ត្រូវ​គេ​ខ្ចី​ទូរស័ព្ទ​តេ​ទៅ​ប្រពន្ធ​បែរជា​គេ​យក​ទៅ​បាត់​ខំ​ដើរ​រក​មិនឃើញ​នាំ​គ្នា​ទៅ​ប្តឹង​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ សាយ តិច​លាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​មានឈ្មោះ ម៉ៅ ណូ​រ៉ា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទូរស័ព្ទ​ដែល​គេ​យក​ម៉ាក iPhone 7+ ពណ៌​ខ្មៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​លេង​បាល់ទាត់​នៅ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន​បន្ទាប់​មក​ដោយ​ឃើញ​ជនសង្ស័យ​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ត្រូវ​ជនសង្ស័យ​ខាងលើ​បាន​សុំ​ខ្វី​ទូរស័ព្ទ​តេ​ទៅ​ប្រពន្ធ​របស់​គាត់​ហើយ​បន្ទាប់​មក​ស្រាប់​តែ​កំពុង​លេង​បាល់ទាត់​ឃើញ​ជនសង្ស័យ​ខាងលើ​យក​ទូរស័ព្ទ​របស់​គាត់​ចេញ​ទៅ​បាត់ ក្រោយ​មក​ពួក​គាត់​បាន​នាំ​គ្នា​ដើរ​រក​ជនសង្ស័យ​ខាងលើ​ដែរ ប៉ុន្តែ​រក​មិនឃើញ​លុះ​ទៅ​រក​ដល់​ផ្ទះ​ក្រុម​គ្រួសារ​របស់​ជនសង្ស័យ​ថា មិនឃើញ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ដើម្បី​ឱ្យ​សមត្ថកិច្ច​ទទួល​ដឹង​ឮ​អំពី​ជនសង្ស័យ​ខាងលើ​ដែល​យក​ទូរស័ព្ទ​របស់​គាត់ និង​តាម​ចាប់​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ