ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់…ក្រឡាប់ឡានធំដឹកមនុស្ស១៧នាក់​កណ្តាលអធ្រាត្រ​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​ មនុស្ស២​នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ ឯ​១១​នាក់​ផ្សេង​ទៀត រង​របួសធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង នៅ​ចំណុច​អូរ​ងើយ ស្ថិត​ក្នុងភូមិ​អណ្តូង​ក្រឡឹង…

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​ មនុស្ស២​នាក់​បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ ឯ​១១​នាក់​ផ្សេង​ទៀត រង​របួសធ្ងន់​និង​ស្រាល ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង នៅ​ចំណុច​អូរ​ងើយ ស្ថិត​ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែកញ្ញា ។

មន្ត្រី​អាជ្ញាធរ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​នេះ កម្លាំង​អន្តរាគមន៍​បាន​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ ដោយ​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​។ រថយន្ត​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២C-៣០៧៥ ដឹក​ជន្លង់ម្រេច​ពី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ទៅ​ដាំ​នៅ​ស្រុក​ពេ​ជ្រា​ដា ។

ពេល​មក​ដល់​ចំណុច​ខាងលើ ចុះ​ចំណោត​ហើយ​ផ្លូវ​កោង​រថយន្ត​សាង​លេខ​មិន​ចូល ក៏​ធ្លាក់​ចិញ្ចើម​ផ្លូវ​ខាងស្ដាំ​ដៃ​ក្រឡាប់​តែ​ម្ដង ។ អ្នក​ជិះ​ក្នុង​រថយន្ត​ទាំងអស់​មាន​ចំនួន​១៧​នាក់ បុរស​ទាំងអស់បាន​ស្លាប់​៣​នាក់​របួស​ធ្ងន់​​ស្រាល​ចំនួន​១១​នាក់ ចំណែក​អ្នកបើកបរ​និង​ព្រូ​រថយន្ត​៣​នាក់​ផ្សេង​ទៀត បាន​រត់​បាត់​ស្រមោល ។

ទោះជា​យ៉ាងណា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា​អត្តសញ្ញាណ​អ្នក​ស្លាប់ ​នៅ​មិន​ទាន់​ស្គាល់​នៅឡើយ​និង​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ៕

អត្ថបទសរសេរ ដោយ