ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជួប​ទុក្ខ​ផ្ទួន​ៗ អស់​ពីគ្រោះ​មួយ​ចូល​គ្រោះ​មួយ​… ​ស្លា.ប់​និង​បាត់​ខ្លួន​ជាច្រើន​

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ គ្រោះ​មហន្តរាយ​កើត​មាន​ផ្ទួន​ៗ​នៅ​ប្រទេស​ជប៉ុន​ ​ក្រោយ​មហា​ព្យុះ​ JEBI​ បាន​វាយ​ប្រហារ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១០​នាក់ ក្រោយ​មក​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៦,៦​រី​ស្ទ័​រ បាន​​កើតឡើង​​កាលពី​រាត្រីថ្ងៃ​ទី​៦ ​កញ្ញា…

ប្រទេស​ជប៉ុន ៖ គ្រោះ​មហន្តរាយ​កើត​មាន​ផ្ទួន​ៗ​នៅ​ប្រទេស​ជប៉ុន​ ​ក្រោយ​មហា​ព្យុះ​ JEBI​ បាន​វាយ​ប្រហារ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១០​នាក់ ក្រោយ​មក​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៦,៦​រី​ស្ទ័​រ បាន​​កើតឡើង​​កាលពី​រាត្រីថ្ងៃ​ទី​៦ ​កញ្ញា វេលា​រំលង​អាធ្រា​ត្រ​នៅ​កោះ​ហុក​​កៃ​ដូ​ ចុង​ខាងជើង​ជប៉ុន​។

បើ​តាម​តុល្យការ​បណ្ដោះអាសន្ន​រៀបរាប់​ពី​មនុស្ស​ស្លាប់​៩​នាក់ ​និង​បាត់​ខ្លួន​ប្រមាណ​៤០​នាក់​។​ ហើយ​វិទ្យាស្ថាន​ភូ​គ្ភ​សាស្ត្រ​អា​មេ​រិ​ក USGS ពុំ​បាន​ចេញ​ការ​ប្រកាស​អាសន្ន ស៊ូ​ណា​​មី​ឡើយ​។​ ចំណែក​សាកសព​មនុស្ស​ជា​ច្រើន​នាក់ រក​ឃើញ​នៅ​ក្នុងភូមិ​មួយ​ភាគ​ខាង​ជើង​ជប៉ុន ធ្វើ​ឲ្យ​តុល្យការ​អ្នក​ស្លាប់​បើ​តាម​ទូរទស្សន៍ ​NHK​ ថា​ មាន​៩​នាក់​។ រីឯ​​ជន​រង​គ្រោះ​ទាំងនោះ​ភាគច្រើន​រក​ឃើញ​ក្រោម​គំនរ​បាក់បែក​នៃ​ផ្ទះ​របស់​ពួក​គេ ស្ថិត​ក្នុង​តំបន់​ភ្នំ​អាត់​ស៊ូ​ម៉ា​ លើ​កោះ​ហុ​ក​កៃ​ដូ​។ ដោយ​មានការ​បាក់​ដី​ធំ​ៗ​មនុស្ស​ប្រមាណ​ជា​៤០​នាក់​នៅ​តែ​បាត់​ខ្លួន​។

ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ ស្ថិត​នៅ​កន្លែង​មួយ​ចម្ងាយ​៦២​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីប្រជុំជន​តំបន់​គឺ​ក្រុង​សាប​ប៉ូ​រ៉ូ​។

បើ​តាម​ការ​ពិនិត្យ​ពីលើ​អាកាស​មក គេ​ឃើញ​ភ្នំ​ទាំងឡាយ​ប្រេះ​បែក​ជា​២​ជាមួយ​ការ​បាក់​ដី​គួរ​ឲ្យ​ខ្លាច​បំផុត សង្កត់​មក​លើ​ផ្ទះ​ទាំងឡាយ​ដែល​សាងសង់​ពី​ខាងក្រោម​។​ ក្រោយ​ការ​រញ្ជួយ​ដី​នេះ​ មានការ​ញ័រ​រង្គើ​ជា​ច្រើន​សិប​លើក​ទៀត​។​ ក្រៅពី​អ្នក​ស្លាប់​ និង​បាត់​ខ្លួន​​ គឺ​មាន​មនុស្ស​យ៉ាងតិច​១២៥​នាក់​រង​របួស​។

កង​យោធា​ជប៉ុន​បាន​លើក​មក​ដល់​កន្លែង​កើតហេតុ ​ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ដែល​មាន​អ្នកចូលរួម​សរុប​ប្រមាណ​ជា​២៥.០០០​នាក់​។ បើតាម​​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ ក្រោយ​កិច្ចប្រជុំ​បន្ទាន់​ពី​វិបត្តិ​ថ្លែង​ថា យើង​នឹង​ធ្វើ​រាល់​ការ​ខិត​ខំ​ប្រឹងប្រែង ​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ