ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​សម្រេច​ហើយ​តែ​រត់​មិន​រួច មានអី​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​ដាក់​ឡើង​ទ្រោម​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ចាក់​កញ្ចក់​រថយន្ត​មួយ​គ្រឿង​របស់​ភ្ញៀវ​ដែល​ចូល​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​កន្លែង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ខាងជើង​ហាង វិចិត្រ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ចាក់​កញ្ចក់​រថយន្ត​មួយ​គ្រឿង​របស់​ភ្ញៀវ​ដែល​ចូល​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​កន្លែង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ខាងជើង​ហាង វិចិត្រ សម្បត្តិ ប្រមាណ​២០​ម៉ែត្រ​ទល់មុខ​នឹង​ផ្សារ​ដេប៉ូ តាម​បណ្តោយ​ផ្លូវ​២១៥ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ សួន វិចិត្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។ ចំណែក​បក្សពួក​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេច​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​សន្តិសុខ​យាម​នៅ​ហាង​ផឹកស៊ី​ខាងលើ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​ភ្លៀវ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក TUNDRA ព​ណ៍​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AV-៧៧៥៨ មក​ឈប់​នៅ​ខឿន​ត្រង់​ចំណុច​កើតហេតុ​ខាងលើ រួច​ក៏​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​នោះ​បាត់​ទៅ ។

រហូត​ដល់​វេលា​កើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ខាងលើ និង​បក្សពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ា​កមក​ឈប់​កន្លែង​ហេតុ​កើត​ខាងលើ ហើយ​ជនសង្ស័យ​បាន​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​ក្បែរ​រថយន្ត ចំណែកឯ​បក្សពួក​ម្នាក់​ទៀត​នៅ​អង្គុយ​ចាំ​លើ​ម៉ូតូ ។

រួច​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​កញ្ចក់​មើល​ក្រោយ​រថយន្ត​ខាងលើ​ចំហៀង​ខាងឆ្វេង​បាន​សម្រេច តែ​ខណៈនោះ​ក៏​សន្តិសុខ​យាម​ហាង​ខាងលើ​ដើរមក​ឃើញ​ហើយ​ក៏​ស្រែក​ចោរ​ៗ បង្ក​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ ហើយ​បាន​ព្យាយាម​រត់គេច​ខ្លួន​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ជួយ​ស្ទាក់​ចាប់​បាន និង​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​វាយ​បែក​មុខមាត់ ។ ដោយឡែក​បក្សពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សួរនាំ​បន្ត​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​វាលវង់​ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ