ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ធ្វើ​អី បើ​ដោះ​លែង​ទៅ​វិញ​នោះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៣ ខែកញ្ញា ២០១៨ តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តន្ទាទោស​តម្រូវ​ឲ្យ​ជាប់​ពន្ធនាគារ​កំណត់​២​ឆ្នាំ ពី​បទ​ឆបោក (​លួច​យក​រថយន្ត​គេ​ទៅ​លក់​) ។…

រាជធានី​ភ្នំពេញ ៖ ជនជាប់ចោទ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៣ ខែកញ្ញា ២០១៨ តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តន្ទាទោស​តម្រូវ​ឲ្យ​ជាប់​ពន្ធនាគារ​កំណត់​២​ឆ្នាំ ពី​បទ​ឆបោក (​លួច​យក​រថយន្ត​គេ​ទៅ​លក់​) ។

ជនជាប់ចោទ​ឈ្មោះ ហាក់ ចាន់​នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ប្រភព​មិន​ផ្លូវការ​ថា ជន​ជាប់​ឈ្មោះ ហាក់ ចាន់​នី (​ពាក់​ផ្កាយ​៣​យោធា​) មាន​ទីលំនៅ​ផ្ទះ​លេខ ៩៥R ភូមិ​បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​​ ដើមចម​បណ្តាល​ឲ្យ​មាន​ដីកាចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ ហាក់ ចាន់​នី នេះ គឺ​ដោយ​យោង​ទៅ​លើ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោកស្រី ថ្លាង ផា​ណែ​ត ចៅក្រម​សាលា​ដំ​បូ​រាជ​អា​នី​ភ្ន​ពេញ ។

តាម​អំណាច​សាលក្រម កាលពី​ថ្ងៃ​ទី​២២ ឧសភា ឆ្នាំ​២០១៨ លោកស្រី​ចៅក្រម ថ្លាង ផា​ណែ​ត បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់គុក​ជនជាប់ចោទ​ឈ្មោះ ហាក់ ចាន់​នី កំណត់​២​ឆ្នាំ និង ចេញ​ដីកា​ចាប់ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​ពី​បទ​ឆបោក ។ អំពើ​ឆបោក​របស់​ជនជាប់ចោទ​ឈ្មោះ ហាក់ ចាន់​នី គឺ​ផ្តើម​ចេញពី​ករណី​លួច​រថយន្ត​ជន​រង​គ្រោះ​យក​លក់​ដែល​មិន​បាន​បង្វិលប្រាក់​ឲ្យ​ទៅ​ម្ចាស់​រថយន្ត​វិញ​ទេ ។

យោង​លើ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​កម្លាំង​គន​របាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ស្រាវជ្រាវ និង​តាម​ប្រ​ម៉ា​ញ់​ជនជាប់ចោទ​ឈ្មោះ ហាក់ ចាន់​នី ទើបត្រូវ​បាន​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​០៣ កញ្ញា ២០១៨ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុម​ទី​៩ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លេខ​៣២៨ ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២២ ឧសភា ២០១៨ ។

ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ចាប់​បាន និង​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ជូន​លោកស្រី ថ្លោ​ង ផា​ណែ​ត ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំ​នា​រសៀល​ថ្ងៃ​ទី​០៥ កញ្ញា លោកស្រី​ចៅក្រម​បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ដោះ​លែង​ជនជាប់ចោទ​ទៅ​ផ្ទះ​វិញ ពោល គឺ​ជន​ជាប់​នៅ​បាន​ក្រៅ​ឃុំ មិន​បាន​ដេក​គុក​ឲ្យ​ទទួលទោស​តាម​អំណាច​សាលក្រម​ដែល​បាន​ផ្តន្ទាទោស​កំណត់​២​ឆ្នាំ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ