ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២គ្រឿង​ពន្លះគ្នា ស្លា.ប់ម្នាក់​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​បឹង…

ខេត្តកំពង់ធំ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​បឹង ឃុំ​មាន​រិ​ទ្ធិ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់ និង​របួសធ្ងន់​ខាងលើ​រួម​មាន ឈ្មោះ ច​ន នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ត្បូង​ទឹក ឃុំ​មាន​រិ​ទ្ធិ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​ជា​អ្នកបើកបរ​ម៉ូតូ​ហុងដា​ធុន C១១០ (​ប្រភេទ​ម៉ូតូ​ឆ្អឹង​គ្មាន​ក្បាំង​) ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ឌឹ​ម ភា​រះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់ និង​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា ធុន​C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១I-៨០៤១​។

សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C១២៥ បើកបរ​ដោយ​ឈ្មោះ ឌឹ​ម ភា​រះ បើកបរ​មិន​ប្រកាន់​ស្តាំ និង​មាន​ល្បឿន​លឿន ។

ក្រោយ​ពេល​កើតហេតុ វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកសណ្តាន់ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ