ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធ​គ្រឿងផ្ទុះ​ជាតិពុល​ដល់​ទៅ​១០៨​គ្រាប់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឆេ​ត ញ៉ា នាយការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល​បាន​ធ្វើការ​ប្រគល់​គ្រាប់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ឱ្យទៅ​អង្គការ​ស៊ី​ម៉ាក់…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឆេ​ត ញ៉ា នាយការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល​បាន​ធ្វើការ​ប្រគល់​គ្រាប់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ឱ្យទៅ​អង្គការ​ស៊ី​ម៉ាក់ (CMAC) សរុប​ចំនួន​១០៨​គ្រាប់ ។

ក្នុង​នោះ​គ្រាប់​មួយ​ចំនួន​យក​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​មាន​សុវត្ថិភាព​នៃ​ស្នងការ​នគរបាល​ខេត្ត និង​មួយ​ចំនួន​ទៀត ជា​សំណល់​ជាតិ​ផ្ទុះ​ដែល​ប្រមូល​បាន​តាម​បណ្ដា​ស្រុក ដូច្នេះ​ត្រូវ​ប្រគល់​ឱ្យ​អង្គភាព​ជំនាញ (CMAC) យក​ទៅ​កម្ទេច​ចោល ។

លោក​វរសេនីយ៍ឯក ឆេ​ត ញ៉ា នាយការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ដោយ​មាន​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត​លោក​បានការ​ប្រគល់​គ្រាប់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ឱ្យទៅ​អង្គការ​ស៊ី​ម៉ាក់ (CMAC) សរុប​ចំនួន​១០៨​គ្រាប់ ក្នុង​នោះ​មាន មាន M៧៩ ចំនួន​0៩​គ្រាប់​, ៦០​ម​ម​ចំនួន​១០​គ្រាប់ , គ្រាប់បែកដៃ​ចំនួន​០៩​គ្រាប់ , គីប​មីន​ចំនួន ៨០​គ្រាប់ , គ្រាប់​១២.៧​ចំនួន​០៦​គីឡូក្រាម ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា គ្រាប់​ដែល​ខូចគុណភាព​ខាងលើ​មួយ​ចំនួន​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​មាន​សុវត្ថិភាព​នៃ​ស្នងការ​នគរបាល​ខេត្ត និង​មួយ​ចំនួន​ទៀត​ជា​សំណល់​ជាតិ​ផ្ទុះ​ដែល​ប្រមូល​បាន​តាម​បណ្ដា​ស្រុក ដូច្នេះ​ត្រូវ​ប្រគល់​ឱ្យ​អង្គភាព​ជំនាញ (CMAC) យក​ទៅ​កម្ទេច​ចោល ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ