ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ឆោឡោ​គ្រប់​គ្នា មិនដឹង​ជា​គាត់​មកពីណា​ពី​ណី​…​ដល់ដឹងការពិត​ចឹ​ង​សោះ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ប្រមាណ​ជា​៣០​ឆ្នាំ មិនដឹង​ថា មកពីណា​នោះ​ទេ បានជា​ស្រវឹងស្រា ហើយ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ផ្អើល​ទៅ​ដល់​ប្រជាពលរដ្ឋ​ស្មានថា មានរឿង​កើតឡើង ។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ប្រមាណ​ជា​៣០​ឆ្នាំ មិនដឹង​ថា មកពីណា​នោះ​ទេ បានជា​ស្រវឹងស្រា ហើយ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ផ្អើល​ទៅ​ដល់​ប្រជាពលរដ្ឋ​ស្មានថា មានរឿង​កើតឡើង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៩​កែង​ផ្លូវ​១៨៤ នៅ​ចំណុច​ក្រោយ​ព្រះ​បរមរាជវាំង ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ​មិនដឹង​ថា ដើរ​មកពីណា​នោះ​ទេ បានជា​ស្រវឹងស្រា​រួច​ក៏​ដើរទៅ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​លេខ​១៩​កែង​ផ្លូវ​១៨៤ បង្ក​អោយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​ផ្អើល​ស្មាន​តែ​ត្រូវ​គេ​វាយ​ប្លន់​យក​របស់របរ​រហូត​សន្លប់​បែប​នេះ ។

បន្ទាប់​មក​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ពិនិត្យ​មើលខ្លួន​ប្រាណ​ជនជាតិ​បរទេស​ទៅ​ឃើញ​ថា មិន​មាន​ស្នាម​របួស​អី​នោះ​ទេ រួច​ក៏​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​សង្គ្រោះ​តែ​រថយន្ត​សង្គ្រោះ​មិន​ទាន់​មក​ដល់​ផង ស្រាប់តែ​មាន​ជនជាតិ​បរទេស​ម្នាក់​ទៀត​មក​ដាស់​ហៅ​ទើប​ជន​រង​គ្រោះ​គាត់​ដឹងខ្លួន​ហើយ​ក៏​នាំ​ជូន​ទៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់​បាត់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ