ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ម្នាក់​ជួប​គ្រោះ​អកុសល​លើ​ទឹកដី​ថៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ស្លាប់​យ៉ាង​រន្ធត់​ដោយសា​រថយន្ត​បុក​ពេល​កំពុង​ជិះ​កង់​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ និង​កាសែត​របស់​ថៃ​មួយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១១​យប់​ថ្ងៃ​ទី​៥ កញ្ញា ២០១៨ នៅ​ស្រុក​ឧ​ថៃ ខេត្ត​ព្រះ​នគរ​ស៊ី​អាយុ​ធ្យា ប្រទេស​ថៃ​។…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​ស្លាប់​យ៉ាង​រន្ធត់​ដោយសា​រថយន្ត​បុក​ពេល​កំពុង​ជិះ​កង់​នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ និង​កាសែត​របស់​ថៃ​មួយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១១​យប់​ថ្ងៃ​ទី​៥ កញ្ញា ២០១៨ នៅ​ស្រុក​ឧ​ថៃ ខេត្ត​ព្រះ​នគរ​ស៊ី​អាយុ​ធ្យា ប្រទេស​ថៃ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ច​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ពលករ​ខ្មែរ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ធ្វើការ​ផ្នែក​អ្វី និង​ស្រុក​កំណើត​នៅ​ខេត្ត​ណា​នៅឡើយ​ទេ​។ ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​នឹង​កន្លែង​ជាមួយ​កង់​១​គ្រឿង​រង​ការ​ខូចខាត​ខ្ទេច ដោយសារ​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពេញទំហឹង​ម៉ាក​ភី​ក​អាប់ អ៊ី​ស៊ុ​យ​ហ្ស៊ុ​យ​ឌី​ម៉ែ​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ថៃ ១៥៤៥ ស៊ី​ង​បុរី ។

ករណី​គ្រោះថ្នាក់​ខាងលើ​នេះ អ្នកបើកបរ​រថយន្ត​បាន​និយាយ​ថា ដំបូង​គាត់​បើករថយន្ត​មក​ពី​ក្រុង​បាងកក ហើយ​ឡើង​ស្ពាន​ដើម្បី​បត់​ទៅ​ផ្ទះ​ក្នុងស្រុក​កើតហេតុ តែ​ចៃដន្យ​ក៏​ជ្រុល​បុក​ជន​រង​គ្រោះ​កំពុង​ជិះ​កង់ក្នុង​​ទិស​ដៅ​​បញ្ច្រាសគ្នា​ ស្ថិតនៅ​​ចំណុច​ផ្លូវភ្លោះ បណ្តាល​ឲ្យជនរងគ្រោះ​​ស្លាប់​នៅនឹងកន្លែងកើតហេតុ​តែ​ម្តង ។ យ៉ាងណា​ក៏​ដោយ ពេល​នេះ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន និង​កំពុង​សាកសួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ