ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូនទ្រាំដោយសារ​កូន…តែពេលនេះ ប្តីដេកគុកទៅ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ ដែល​ដេក​ចាំតែ​ស៊ីកម្លាំង​ញើស​ឈាម​ប្រពន្ធ​ ហើយ​ប្រើ​ហិ​ង្សា​វាយ​ធ្វើបាប​នាង​រាល់ថ្ងៃ​រយៈពេល​៤​ឆ្នាំ​មក​ហើយ ​ព្រមទាំង​ប្រុង​អា​រ.ក​សម្លាប់​នាង​ចោល​ទៀត​នោះ​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ចាប់ខ្លួន​ជា​លើក​ទី​២​ហើយ ​។ ​ដែល​ការ​ចាប់ខ្លួននេះ​ បន្ទាប់​ពី​ធ្លាប់នាំមក​​អប់រំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​ហឹ​ង្សា​វាយ​ធ្វើបាប​ប្រពន្ធ​បាន​រយៈពេល​១​អាទិត្យតែ​​ប៉ុណ្ណោះ​។…

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ ដែល​ដេក​ចាំតែ​ស៊ីកម្លាំង​ញើស​ឈាម​ប្រពន្ធ​ ហើយ​ប្រើ​ហិ​ង្សា​វាយ​ធ្វើបាប​នាង​រាល់ថ្ងៃ​រយៈពេល​៤​ឆ្នាំ​មក​ហើយ ​ព្រមទាំង​ប្រុង​អា​រ.ក​សម្លាប់​នាង​ចោល​ទៀត​នោះ​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ចាប់ខ្លួន​ជា​លើក​ទី​២​ហើយ ​។ ​ដែល​ការ​ចាប់ខ្លួននេះ​ បន្ទាប់​ពី​ធ្លាប់នាំមក​​អប់រំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​ហឹ​ង្សា​វាយ​ធ្វើបាប​ប្រពន្ធ​បាន​រយៈពេល​១​អាទិត្យតែ​​ប៉ុណ្ណោះ​។ គួររំលឹកថា ៖ ទោះ​ប្តី​ប្រុង​អារ​.​ក​សម្លាប់​…​ចុង​ក្រោយ​នាង​នៅ​តែ​អភ័យទោស

​ការ​ចាប់ខ្លួន​លើក​នេះ​ មិន​ដូច​ជា​លើក​មុន​ទេ ​ដោយ​លើក​មុន​ព្រោះតែ​មនោសញ្ចេតនា​ប្ដី​ប្រពន្ធ​ច្រើន​ឆ្នាំ​នាង​ប្រពន្ធ​សុំ​ត្រឹម​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ ប៉ុន្តែ​លើក​ទី​២​នេះ​ គ្មាន​វ​វាសនា​បាន​រួចខ្លួន​ឡើយ ​ព្រោះ​នាង​ទ្រាំ​លែង​បាន​តទៅ​ទៀ​ហើយ ​ថែម​ទាំង​បាន​ស្នើសុំ​ឱ្យ​នគរបាល​ចាត់ការ​ប្ដី​កំណាច​នេះ​ទៅ​តាម​ច្បាប់​​។

កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ​កាលពី​វេលា​ម៉ោង​០៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ​កញ្ញា នេះ ស្ថិត​នៅ​ចំណុច​បន្ទប់លេខ​៤២​ ផ្ទះ​ជួល​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​​ថា នាង​ឈ្នោះ ប៊ូ ហុង អាយុ​២២ ​ជាក​ម្មការ​នី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ដែល​ជា​កន្លែង​កើតហេតុ​ ។ ​ចំណែក​លោក​ប្ដី​​កំណាចនាង ​ឈ្មោះ ឆៃ ច​ន្តា អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ​រកស៊ី​អ្វី​ទេ ​គឺ​នៅ​តែ​ផ្ទះ​ដេកស៊ី​ដោយសារ​តែ​កម្លាំង​នាង​  និងមានស្រុក​កំណើត​នៅ​ក្នុងភូមិ​ចំការលើ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

​នាងបន្តថា អ្វីៗ​គឺ​ឥតប្រយោជន៍​ឡើយ​ ក្រោយ​ពី​នគរបាល​អប់រំ​និង​ធ្វើ​កិច្ចសន្យា​រួច​ត្រឡប់​ដល់​ផ្ទះ​ បាន​រករឿង​នាង​រហូត ហើយ​គិត​មក​ដល់​ថ្ងៃ​ទី​៦ កញ្ញា ​បាន​រយៈពេល​១​អាទិត្យ​ប៉ុណ្ណោះ ស្រាប់តែ​ប្ដី​វាយ​ធ្វើ​បាប​នាង​បន្ត​ទៀត​ ទើប​នាង​ទ្រាំ​លែង​បាន ​ហើយ​ក៏​បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ចាប់ខ្លួន​ជា​លើក​ទី​២​ ហើយ​ក៏​ជា​លើក​ចុង​ក្រោយ ​។

អត្ថបទសរសេរ ដោយ