ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ត្រូវ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​គ្រប់​ច្រកល្ហក​មិន​ថា​យប់​ឬ​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលរង​ខណ្ឌមានជ័យ​លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល គឺជា​កម្លាំង​ស្នូល​ដ៏​រឹង​មាំ​ដែល​មាន​កាតព្វកិច្ច​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​ការពារ សន្តិសុខ សុវត្ថិភាព…

រាជធានី​ភ្នំពេញ ៖ អភិបាលរង​ខណ្ឌមានជ័យ​លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល គឺជា​កម្លាំង​ស្នូល​ដ៏​រឹង​មាំ​ដែល​មាន​កាតព្វកិច្ច​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​ការពារ សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​រស់នៅ​ប្រកបដោយ​ភាព​សុ​ខុ​ដុមរ​មនា ។

ការ​ថ្លែង​របស់​លោក​អភិបាលរង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ពិធី​នាំ​យក​អំណោយ​ជា​មួក​សុវត្ថិភាព​របស់​កងកម្លាំង​ក៏​ដូច​ជា ថវិការ​មួយ​ចំនួន​ចែក​ជូន​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​២ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅ​ថ្ងៃ​មុខ​បន្ត​ក្នុង​ទិស​ដៅ​សំដៅ​បម្រើប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

លោក​អភិបាលរង​លើក​ឡើង​ថា មន្ត្រី​នគរបាល គឺជា​កម្លាំង​ស្នូល​ដ៏​រឹង​មាំ ដែល​កន្លង​មក​ពួក​គេ​បាន​លះបង់​ទាំង​កម្លាំងកាយ និង​ចិត្ត​ក៏​ជា ពេលវេលា​ជា​ច្រើន​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ខ្នះខ្នែង​រក្សា​នូវ​សុខ​សន្តិភាព​ជូន​បងប្អូន​ពលរដ្ឋ ។ លើស​ពី​នេះ​នគរបាល​ក៏​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្ការ​បង្ក្រាប​បទល្មើស​ផ្សេង​ៗ​ដូច​ជា អំពើ​លួច ឆក់​ប្លន់ និង​សកម្មភាព​អសន្តិសុខ​មួយ​ចំនួន​ទៀត​ជាដើម ។

លោក​បញ្ជាក់​ថា ការ​នាំ​យក​សម្ភារ​ជា​មួក​ចែក​ជូន​បងប្អូន​មន្ត្រី​នគរបាល​នៅ​ពេល​នេះ គឺជា​ការ​មើលឃើញ​នូវ​ការ​ខ្វះខាត ជាក់ស្តែង​របស់​កម្លាំង​នគរបាល​ដែល​ពួក​គេ​ជា​សេនាធិការ​ដ៏​សំខាន់​របស់​អាជ្ញាធរ​ខណ្ឌ​ទាំងមូល ក្នុង​សកម្មភាព​បម្រើប្រជាជន ។ ហើយ​ការ​ចែក​ជូន​នៅ​ពេល​នេះ គឺជា​សកម្មភាព​សបញ្ជាក់​ពី​ការ​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​លោក​អភិបាលរង​ខណ្ឌ​មក​លើ​មន្ត្រី​នគរបាល ដើម្បី​ឲ្យ​ពួក​គាត់​យក​វា​ទៅ​ប្រើប្រាស់​ក្នុង​ទិស​ដៅ​បម្រើ​ប្រជារាស្ត្រ​នៅ​ក្នុង​មូលដ្ឋាន​ទៅ​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​២​មាន​កម្លាំង​សរុប​២០​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ ដោយ​លោក​អភិបាលរង​បាន​ឧបត្ថម្ភ​មួក​សុវត្ថិភាព​ប៉ូលិស​ចំនួន​២០​មួក ពោល គឺ​ក្នុង​ម្នាក់​ទទួល​បាន​មួក​មួយ , អង្ករ​ជា​រួម​៥​ប៉ាវ ទឹក​សុទ្ធ​ជា​រួម​១០​កេស និង​ថវិកា​ក្នុង​ម្នាក់​២​ម៉ឺន​រៀល​ផង​ដែរ ។

ឆ្លៀត​ក្នុង​ឱកាស​ខាងលើ​លោក ឌី រ័​ត្ន​ខេ​ម​រុណ បាន​ស្នើ​ដល់​លោកនាយ​ប៉ុស្តិ៍​នគរបាល និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​២​ទាំងអស់ ត្រូវ​ខិតខំ​បន្តសកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ដូច​ជា ការ​ធ្វើ​លិខិត​ស្នាម​ឯកសារ​ផ្សេង​ៗ​ជូន​ពលរដ្ឋ​មិន​តម្រូវ​ឲ្យ​យក​ថវិកា ប៉ុន្តែ​ក្នុង​នោះ​ចំពោះ​ឯកសារ​ដែល​ច្បាប់​តម្រូវ​ឲ្យ​យក គឺ​ពុំ​ត្រូវ​យក​លើស​ចំនួន​ដែល​បាន​កំណត់​នោះ​ឡើយ ។ បន្ថែម​លោក​អភិបាលរង​ក៏​បាន​ស្នើរ​ដល់​កម្លាំង​នគរបាល ត្រូវ​ពង្រាយ​កម្លាំង​របស់​ខ្លួន​ចេញ​ល្បាត​ពួនស្ទាក់​ឲ្យ​បាន​គ្រប់​ច្រកល្ហក​ទាំង​យប់​ទាំង​ថ្ងៃ​។

លើស​ពី​នោះ​លោក​បន្ត​ថា មន្ត្រី​នគរបាល​ដែល​ទទួល​វេន​ប្រចាំការ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍ គឺ​ត្រូវ​នៅ​រង់ចាំ​ទទួល​នូវ​រាល់​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដើម្បី​យក​ទៅ​ដោះស្រាយ​ជូន​ពួក​គាត់ ឬ​ត្រូវ​មាន​វិធានការ​បន្ត​ជៀសវៀង​ការ​មិន​យកចិត្តទុកដាក់​ជាមួយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កើត​ចិត្ត​ខឹង​ស្អប់ និង​រើសអើង​ទៅ​លើ​ក្រុម​មន្ត្រី​នគរបាល​ថា មិន​បាន​បម្រើ​ពួក​គាត់​ឲ្យ​សម​ស្រប​នឹង​ពាក្យ​ថា មន្ត្រី​មាន​កាតព្វកិច្ច​បម្រើ និង​ដោះស្រាយ​បញ្ហា និង​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ