ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម Lionel Messi រក​ឃើញ​ចំណុចខ្សោយ​របស់​ខ្លួន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ប្រាប់​ឲ្យ​ដឹង​ពី​ចំណុចខ្សោយ​របស់​ខ្លួន​ដែល​ត្រូវ​ធ្វើការ​ហ្វឹកហាត់​បន្ថែម បន្ទាប់​ពី​ធ្លាក់​ចេញពី​កៅអី​បី​នាក់​ចុង​ក្រោយ ក្នុង​ការ​ដណ្តើម​ពាន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​ប្រាប់​ឲ្យ​ដឹង​ពី​ចំណុចខ្សោយ​របស់​ខ្លួន​ដែល​ត្រូវ​ធ្វើការ​ហ្វឹកហាត់​បន្ថែម បន្ទាប់​ពី​ធ្លាក់​ចេញពី​កៅអី​បី​នាក់​ចុង​ក្រោយ ក្នុង​ការ​ដណ្តើម​ពាន The Best FIFA Men’s Player 2018 ។

កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​ចាប់ផ្តើម​រដូវ​កាល​ជាមួយនឹង​ការ​លេង​យ៉ាង​ល្អ​សម្រាប់​ក្រុម​ដោយ​រក​គ្រាប់​បាល់​បាន​៧​គ្រាប់​ក្នុង​ការ​ចំណោម​៤​ប្រកួត ។ បើ​ទោះបីជា​រូបគេ​ត្រូវ​បាន​មនុស្ស​ទូទៅ​ចាត់ទុកជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​ក៏​ដោយ Messi បាន​រក​ឃើញ​ចំណុចខ្សោយ​របស់​ខ្លួន ដែល​ត្រូវ​ធ្វើការ​ហ្វឹកហាត់​បន្ថែម​។ នោះ​គឺ «​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​» ។

Messi បាន​ប្រាប់​វិទ្យុ Catalunya ថា ៖«​វា​ជា​ការ​ស៊ុត​ប៉េ​ណា​ល់​ទី ។ ខ្ញុំ​ត្រូវ​តែ​ស៊ុត​ឲ្យ​បាន​ល្អ​ជាង​នេះ ។ វា​ពិតជា​ពិបាក​ណាស់ ។ វា​មិន​ដូច​ជា​ការ​ហ្វឹកហាត់​នោះ​ទេ ។ ការ​ស៊ុត​នេះ​មាន​កត្តា​ច្រើន​ណាស់​ចូលរួម​» ។ កីឡាករ​អា​ហ្ស​ង់​ទី​ន​បាន​បន្ត​ថា ៖ «​នៅ​ពេល​មក​ដល់ វា​ពិតជា​ពិបាក​ជាង​ការ​មើលឃើញ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ​អ្នក​ជាប់​បី​នាក់​ចុង​ក្រោយ​ក្នុង​ការ​យក​ពាន The Best FIFA Men’s Player 2018 រួម​មាន Cristiano Ronaldo, Mohamed Salah និង Luka Modric ។ មាន​មនុស្ស​មួយ​ចំនួន​យល់​ថា ក្នុង​នោះ​គួរតែ​មាន Messi ។ តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ