ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​នឹងគ្នា​សោះ ព្រោះរឿង​…​សាហា.វដល់ម្ល៉ឹង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​អំពើ​ហិង្សា​ដោយ​ចេតនា និង​មាន​ស្ថាន​ទម្ងន់ទោស បងប្រុស​បង្កើត​បាន​កាប់​ប្អូនប្រុស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្រែក​ឆោឡោ​ឡើង​កាល​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សូ​ជ័យ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ…

ខេត្តកំពង់ធំ ៖ ករណី​អំពើ​ហិង្សា​ដោយ​ចេតនា និង​មាន​ស្ថាន​ទម្ងន់ទោស បងប្រុស​បង្កើត​បាន​កាប់​ប្អូនប្រុស​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្រែក​ឆោឡោ​ឡើង​កាល​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សូ​ជ័យ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ករណី​អំពើ​ហិង្សា​ខាងលើ​នេះ បង្ក​ដោយ​ជនសង្ស័យ​ជា​បង​ឈ្មោះ ឈិ​ន ឈុ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ស្ទាក់​កាប់ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ប្អូន​ឈ្មោះ ឈិ​ន ប៉ាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​តែ​ដើរ​ចេញពី​តូប​លក់ដូរ​មួយ​កន្លែង​បំណង​ទៅ​ផ្ទះ ចំណែក​ជនសង្ស័យ​ជា​បង​បាន​ដើរ​ពី​ផ្ទះ​ទៅ​រក​ទិញ​បារី​ជក់​ដោយ​មាន​កាន់​ពូថៅ​មួយ​នៅ​នឹង​ដៃ​ផង ហើយ​ក៏​បាន​ជួប​គ្នា​នៅ​តាម​ផ្លូវលំ​ក្រាលក្រួស​ក្រហម ដោយសារ​តែ​មាន​គំនុំ​ជាមួយនឹង​ប្អូន​ពី​មុន​មក​ផង ពី​រឿង​ជន​រង​គ្រោះ​ជំពាក់​លុយ​ខ្លួន​ចំនួន​១​លាន​៤០​ម៉ឺន​រៀល មិន​ព្រម​សង និង​ធ្លាប់​ឈ្លោះប្រកែក​គ្នា​កាលពី​ពេល​កន្លង​មក​ផង​នោះ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ភ្លាម​នោះ​ជនសង្ស័យ​ក៏​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​ប្អូនបង្កើត​ត្រូវ​ចំ​ក្រោម​ក្លៀក​លើ​ឆ្អឹងជំនីរ​ផ្នែក​ខាងស្តាំ​មុត ដល់​ឆ្អឹង​ប្រវែង​១១​សង្ទីម៉ែត្រ បណ្តាលរ​ងរ​បួស​ជា​ទម្ងន់ និង​ដាល់​ចំ​មាត់​បែកចេញ​ឈាម​ថែម​ទៀត បន្ទាប់​ពី​កើតហេតុ ជនសង្ស័យ​ជា​បង​ត្រូវ​បាន​អ្នកស្រុក​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ប៉ោង​មុខមាត់​។

ជនសង្ស័យ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ យក​មក​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ