ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ Samsung​ អាច​បត់​បាននឹង​ប្រកាស​នៅ​ចុងឆ្នាំ​នេះ

5 ឆ្នាំ មុន

លោក DJ Koh នាយក​ប្រតិបត្តិ​អាជីវកម្ម​ទូរស័ព្ទ​ដៃ​ប្រចាំ​ក្រុមហ៊ុន Samsung បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា Samsung នឹង​ប្រកាស​នូវ​ព័ត៌មាន​លម្អិត​ស្ដី​ពី​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​នៅ​ចុងឆ្នាំ​នេះ ។ លោក​បាន​និយាយ​ថា…

លោក DJ Koh នាយក​ប្រតិបត្តិ​អាជីវកម្ម​ទូរស័ព្ទ​ដៃ​ប្រចាំ​ក្រុមហ៊ុន Samsung បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា Samsung នឹង​ប្រកាស​នូវ​ព័ត៌មាន​លម្អិត​ស្ដី​ពី​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​នៅ​ចុងឆ្នាំ​នេះ ។

លោក​បាន​និយាយ​ថា ៖« វា​ដល់​ពេល​ក្នុង​ការ​ផ្តល់​ជូន​ហើយ បន្ទាប់​ពី​ការ​ស្ទង់​មតិ​របស់​Samsung បាន​បង្ហាញ​ថា ទូរស័ព្ទ​ទាំងនេះ​មាន​ទីផ្សារ » ។

ទូរស័ព្ទ​នេះ​ស្រ​ដៀង​នឹង​ទូរស័ព្ទ​ចាស់​ៗ​ដែល​អាច​បត់​បាន ព្រោះតែ​មាន​តំណ​ភ្ជាប់ ប៉ុន្តែ Samsung អាច​នឹង​ផ្តោត​សំខាន់​លើ​ការ​បង្កើត​ស្គ្រី​ន​ដែល​អាច​បត់បែន​តែ​ម្តង ។ មាន​របាយការណ៍​ដែល​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បាន​នេះ នឹង​មាន​ស្គ្រី​ន​តែ​មួយ​ប៉ុណ្ណោះ ។

លោក Koh បាន​ផ្តល់​សញ្ញា​ថា ព័ត៌មាន​បន្ថែម​អាច​នឹង​ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ឆ្នាំ​នេះ​ក្នុង​សន្និសីទ Samsung Developer Conference នា​ខែវិច្ឆិកា​នៅ​រដ្ឋ San Francisco សហរដ្ឋ​អា​មេរិ​ក ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​ពី​ពេលវេលា​ដាក់​លក់​ឡើយ ។

ការ​សម្រេចចិត្ត​នេះ​កើត​មាន​ឡើង ខណៈ​ដែល​Samsung ចង់​ជំរុញ​ការ​លូតលាស់​នៃ​អាជីវកម្ម​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ដែល​មើលឃើញ​ការ​លក់​ធ្លាក់​ចុះ​ប្រមាណ​២០%​កាលពី​ត្រីមាស​ទី​២​ឆ្នាំ​នេះ ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ បាន​ជួប​ប្រទះ​នឹង​ការ​ប្រកួតប្រជែង​ជាមួយ​Apple និង​Huawei​ក្នុង​ទីផ្សារ​ទូរស័ព្ទ​កម្រិត​ខ្ពស់​។ ទូរស័ព្ទ​ដែល​អាច​បត់​បាន​នេះ អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ភាព​ខុស​ប្លែក​ពី​ដៃគូ​ប្រកួតប្រជែង និង​អាច​ឲ្យ​ពួក​គេ​លក់​ទូរស័ព្ទ​នេះ​ក្នុង​តម្លៃ​ខ្ពស់​ជាងគេ​ទៀត​ផង ។

លោក Koh បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​លោក​កំពុង​តែ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្រិត​មធ្យម​ឲ្យ​មាន​ទូរស័ព្ទ​តម្លៃ​ទាប​កាន់តែ​ច្រើន និង​មាន​បច្ចេកវិទ្យា​ថ្មី​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ