ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហោ​ហាង​ចិន ទើប​បើក​ថ្មី​ៗ​ក្តៅ​ៗ…​ដី​ក្រុងព្រះសីហនុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​របស់​សាលាខេត្ត​បានឱ្យ​ដឹង​ថា ខេត្ត​ព្រះ​សី​ហនុមាន​ផ្ទៃដី​សរុប​២៦៥.៨៩០​គីឡូ​ម៉ែត្រការ៉េ ក្នុង​នោះ ២​ភាគ​៣ ជា​ដី​ព្រៃ​ភ្នំ​និង​ខ្ពង់រាប មាន​ឆ្នេរសមុទ្រ​ប្រវែង​១៧៥,៨១​គីឡូម៉ែត្រ និង​មាន​ប្រជុំ​កោះធំ​តូច​ចំនួន​៣២​កោះ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​របស់​សាលាខេត្ត​បានឱ្យ​ដឹង​ថា ខេត្ត​ព្រះ​សី​ហនុមាន​ផ្ទៃដី​សរុប​២៦៥.៨៩០​គីឡូ​ម៉ែត្រការ៉េ ក្នុង​នោះ ២​ភាគ​៣ ជា​ដី​ព្រៃ​ភ្នំ​និង​ខ្ពង់រាប មាន​ឆ្នេរសមុទ្រ​ប្រវែង​១៧៥,៨១​គីឡូម៉ែត្រ និង​មាន​ប្រជុំ​កោះធំ​តូច​ចំនួន​៣២​កោះ ។ របាយការណ៍​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា ខេត្ត​ព្រះ​សី​ហនុមាន​ក្រុង​១ និង​ស្រុក​៣​គឺ ៖ ១-​ស្រុក​កំពង់​សិលា ២-​ស្រុក​ស្ទឹង​ហាវ ៣-​ស្រុក​ព្រៃ​នប់ និង​៤-​ក្រុងព្រះ សីហនុ ។

ដោយឡែក​ របាយការណ៍​ដែល​ទទួល​បាន​ពី​មន្ទីរ​ផែនការ​ខេត្ត​បាន​បញ្ជាក់​ឱ្យ​ដឹង អំពី​ស្ថិតិ​ចំនួន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ក្រុង​និង​ស្រុក​នៅ​ក្នុង​ឆ្នាំ​២០១៨​ឱ្យ​ដឹង​ថា១-​ស្រុក​កំពង់​សិលា មាន​ប្រជាពលរដ្ឋ​សរុប​មាន​ចំនួន​១៦.៦៨៥​នាក់ ២-​ស្រុក​ស្ទឹង​ហាវ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១៧.៧១៧​នាក់ ៣-​ស្រុក​ព្រៃ​នប់ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១០០.៥៨៧​នាក់ និង​៤-​ក្រុងព្រះសីហនុ ប្រជាពលរដ្ឋ​សរុប​មាន​ចំនួន​៧៩.៦៤១​នាក់ សរុប​ជា​រួម​ចំនួន​ស្ថិតិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក្នុង​ឆ្នាំ​២០១៨​មាន​ចំនួន​២១៤.៦៣០​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា តាម​របាយការណ៍​ដែល​លោក​ទទួល​បាន​ពី​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន សុ​រិ​ទ្ធី ស្នងការ​រង​ទទួល​ការងារ​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា សម្រាប់​ជនជាតិ​អន្តោប្រវេសន៍​ចំរុះ​ជាតិ​សាសន៍​នៅ​ក្នុង​ឆ្នាំ​២០១៨​មាន​ជា​អាទិ៍ ជនជាតិ​ចិន​ដែល​នគរបាល​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វើ​បច្ចុប្បន្នភាព មាន​ចំនួន​ជាង​៣​មុ​ឺ​ន​នាក់ ។ ដោយឡែក​ជនអន្តោប្រវេសន៍​ផ្សេង​ៗ​ទៀត នៅ​មាន​ចំនួន​តិចតួច​មិន​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ត្រី សៅ ស៊ា​ន ស្នងការ​រង​ទទួល​ផែន​សន្តិសុខ​បានឱ្យ​ដឹងផង​ដែរ​ថា នៅ​ក្នុង​ចំនួន​ជនជាតិ​ចិន​ដែល​បាន​កើនឡើង​នេះ ខ្លះមក​ប្រកប​របរ​ផ្សេង​ៗ​ពី​គ្នា​មាន​ដូច​ជា បើកហាង​លក់ទំនិញ​ផ្សេង​ៗ បើកហាង​លក់​សម្ភារ​សំណង់ លក់​សង្ហា​រឹម លក់​បន្លែ​បោះ​ដុំ លក់​គ្រឿង​ភេសជ្ជៈ ក្លិប​កម្សាន្ត​ខារ៉ាអូខេ ការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​កា​សុ​ី​ណូ ។

មក​ដល់​ពេល​នេះ មានកា​សុ​ី​ណូ​ដែល​មានច្បាប់​អនុញ្ញាត​ចំនួន​៥០​ទីតាំង កំពុង​តែ​ដំណើរការ​និង​នៅ​មាន​ជា​ច្រើន​កន្លែង​ទៀត កំពុង​តែ​ដំណើរការ​សាងសង់​ឈាន​ទៅ​បើក​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។
ចំណែក​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ក្នុង​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី​បាន​បញ្ជាក់​ថា ដោយ​អនុវត្តន៍​ទៅ​តាម​បទ​ញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត កម្លាំង​ជំនាញ​គ្រប់ ការិយា ល័យ​ជំនាញ​តែងតែ​ចេញ​ល្បាត​តាម​ភូមិសាស្ត្រ ជា​ពិសេស​ភូមិសាស្ត្រ​ដែល​ស្មុគស្មាញ​ជា​ប្រចាំ មិន​បណ្តែត បណ្តោយ​ឱ្យ​បុគ្គល ឬ​ជនបរទេស​ណា​ប្រព្រឹត្ត​ល្មើស​បង្ក​អសន្តិសុខ​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​បានជា​ដាច់ខាត ។

គួរ​កត់​សម្គាល់ថា ជា​ផ្លូវការ ជនជាតិ​ចិន​មាន​ជាង​៣​ម៉ឺន​នាក់​ដែល​ស្នាក់​នៅ ។ ប៉ុន្តែ​បើ​តាម​ការ​ប៉ាន់ស្មាន​ក្រៅ​ផ្លូវការ​អាច​មាន​លើស​នេះ​២​ទៅ​៣​ដង ព្រោះ​មាន​ដំណឹង​ថា ទើប​មក​ថ្មី​ៗ ក៏​ច្រើន​សម្បើម​ដែរ ។ ទំនង​ប្រហែល​មិន​ទាន់​ចុះបញ្ជី​ជា​ផ្លូវការ ។ចិន​ខ្លះ​បើកហាង​បាន​សរសេរ​អក្សរ​ខ្មែរ លើ​ផ្លា​ក​យីហោ​មិន​ត្រូវ​ក៏​មាន​ដែរ ចេះ​តែ​សរសេរ​ទៅ​កើត ។ ម៉េច​មិន​ជួយ​មើល​កែ​ឱ្យ​គាត់​ផង ?

អត្ថបទសរសេរ ដោយ