រដ្ឋមន្ត្រី​មួយ​ចំនួន​ជា​សមាជិក​រដ្ឋាភិបាល​ត្រូវ​ប្រកាស​លាលែង​ជា​សមាជិក​រដ្ឋសភា​វិញ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ថា លោក ស សុខា សមាជិក​រដ្ឋសភា​ត្រូវ​ទៅ​កាន់​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​វិញ ។

សម្តេច​មាន​ប្រសាសន៍​បែប​នេះ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​សភា​នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ទី​0៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​តាម​គោល​កាណ៍​អ្នក​ដែល​ទុក​នៅ​សមាជិក​រដ្ឋសភា គឺ​ត្រឹម​នាយក​រដ្ឋមន្ត្រី (​ចែង ក្នុង​រដ្ឋធម្មនុញ្ញ​) ឧ​បក​នាយក​រដ្ឋមន្ត្រី ហើយ​ចាប់ពី​ថ្នាក់​ទេស​រដ្ឋមន្ត្រី​ចុះ​រហូត​មក​ត្រូវ​លាលែង​ពី​សមាជិក​រដ្ឋសភា ។

ដូច្នេះ​ឯកឧត្តម លោក​ជំទាវ​មួយ​ចំនួន​ដែល​ជា​ទេស​រដ្ឋមន្ត្រី និង​ជា​សមាជិក​រាជរដ្ឋាភិបាល​ក៏​ត្រូវ​លាលែង​បន្ទាប់​ពី​ពេល​នោះ​ក៏​យើង​នឹង​មាន​ព្រះរាជក្រឹត្យ​តែងតាំង​រដ្ឋមន្ត្រី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋ​លេ​ធិ​ការ និង​អនុរដ្ឋលេខាធិការ​នៅ​តាម​ស្ថាប័ន​ផង​ដែរ​» ។ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​មិនឃើញ​ឈ្មោះ​ខ្លួន​ទេ​មិន​ចាំបាច់​ព្រួយ​ទេ ប៉ុន្តែ​ប្រសិនបើ​ឃើញ​ឈ្មោះ ជា​រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយក​រដ្ឋមន្ត្រី ឬ​ក៏​ជា​រដ្ឋលេខាធិការ​ដាក់​ពាក្យ​លាលែង ដើម្បី​ផ្តល់​ឱកាស​សម្រាប់​ជំនួស​ថ្មី ជា​សមាជិក​ធ្វើ​ជា​សមាជិក​រដ្ឋសភា ។ ចំណែក​ថ្នាក់​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិកា​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល ។ សម្តេច​តេ​ជោ ក៏​បាន​បញ្ជាក់​ថា «​គ្រាន់​នៅ​ទី​នេះ​ខ្ញុំ​អាច​មើលឃើញ​ថា ក្នុង​ចំណោម​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​មួយ​ចំនួន​ត្រូវ​លាលែង ហើយ​ថ្នាក់​រដ្ឋលេខាធិការ​យ៉ាង​ហោច​ណាស់​ក៏​មាន​២​នាក់​ត្រូវ​លាលែង គឺ

​ទី​១- លោក កឹ​ម ស៊ី​ថន នៅ​ក្រសួងពាណិជ្ជកម្ម​ត្រូវ​លាលែង

​ទី​២ – លោក ស សុខា ត្រូវ​ទៅ​ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ក៏​ត្រូវ​លាលែង​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ