ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន២​ទៅ​៣​ថ្ងៃ​ស្រាប់តែ​ប្រទះ​ឃើញ​ហើម​ស្អុយ​ក្នុង​រង្វះ​ទឹក

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុការណ៍​មួយ​បង្ក​ការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​ទាំង​ព្រឹក​ព្រលឹម បន្ទាប់​ពី​អ្នកស្រុក​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ទឹក ក្នុង​សភាព​ហើម​ស្អុយ មិនដឹង​ស្លាប់​តាំងពី​ពេល​ណា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ កញ្ញា…

ខេត្តព្រៃវែង ៖ ហេតុការណ៍​មួយ​បង្ក​ការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​ទាំង​ព្រឹក​ព្រលឹម បន្ទាប់​ពី​អ្នកស្រុក​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ទឹក ក្នុង​សភាព​ហើម​ស្អុយ មិនដឹង​ស្លាប់​តាំងពី​ពេល​ណា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ កញ្ញា នៅ​ក្នុង​រង្វះ​ទឹក​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ ជូ ច​ន្ថ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​បុរស​ពោះម៉ាយ​ត្រូវ​ប្រពន្ធ​កូន​រត់​ចោល ដោយសារ​តែ​ស្រវឹង​រាល់ថ្ងៃ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា យោង​តាម​ការ​បំភ្លឺ​របស់​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ ជន​រង​គ្រោះ​មាន​ទម្លាប់​តែងតែ​ស្រវឹង​ឡូឡា​ផ្អើល​ភូមិ រៀង​រាល់​ព្រឹក មិន​ដែល​ស្វាង​ទេ រហូត​ប្រពន្ធ​កូន​ទ្រាំ​លែង​បាន​នាំ​គ្នា​រត់​ចោល​អស់ ប៉ុន្តែ​២-៣​ថ្ងៃ​ចុង​ក្រោយ​នេះ ស្រាប់តែ​បាត់​ជន​រង​គ្រោះ មិនឃើញ​ស្រវឹង​ស្រែក​ឡូឡា​ដូច​រាល់ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ទើប​អ្នក​ជិតខាង​៣​នាក់ នាំ​គ្នា​ចូល​ទៅ​រក​មើល ក្នុងផ្ទះ និង​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ ស្រាប់តែ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ ដេក​ស្លាប់​នៅ​ក្នុង​រង្វះ​ទឹក​ខាងក្រោយ​ផ្ទះ ក្នុង​សភាព​ហើម​ស្អុយ​ទៅ​ហើយ ដោយ​មិនដឹង​ថា ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ទើប​បង្ក​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​ទៅ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​តែ​ខ្យល់គរ ហើយ​មូលហេតុ​ដែល​ធ្វើ​អោយ​ខ្យល់គរ គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ដេក​អត់បាយ​រាល់ថ្ងៃ ទើប​ធ្វើ​អោយ​រាង​កាយ​ចុះ​ខ្សោយ​ខ្លាំង រហូត​ខ្យល់គរ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ