ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លាំង​៨​កន្លែង​ដោយ​មួយ​ចំនួន​គ្មាន និង​មួយ​ចំនួន​មាន​ពន្ធ នៅ​ក្រុង​សិរី​សោភ័ណ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​គយ និង​រដ្ឋ​ករ​បាន​ចុះ​ពិនិត្យ​ស្តង់ និង​ឃ្លាំង​៨​កន្លែង​ស្តុ​បលក់​គ្រឿងយន្ត​កសិកម្ម គ្រឿងបន្លាស់​រថយន្ត និង​កង់​រថយន្ត​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​គយ និង​រដ្ឋ​ករ​បាន​ចុះ​ពិនិត្យ​ស្តង់ និង​ឃ្លាំង​៨​កន្លែង​ស្តុ​បលក់​គ្រឿងយន្ត​កសិកម្ម គ្រឿងបន្លាស់​រថយន្ត និង​កង់​រថយន្ត​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្រុង​សិរី​សោភ័ណ ។

សមត្ថកិច្ច​ចម្រុះ​ដែល​ចុះ​ពិនិត្យ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​អនុ​សាខា​គយ និង​រដ្ឋ​ករ​ខេត្ត ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ។

អនុ​សាខា​គយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ដោយ​មាន​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​ដាក់​វិធានការ លោក ឆែ សុធារ ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃ្លាំង និង​ស្តង់​ដែល​ស្តុ​ប និង​លក់​មាន​គ្រឿងយន្ត​កសិកម្ម មាន​គោ​យន្ត និង​គ្រឿងបន្លាស់​គោ​យន្ត និង​ម៉ាស៊ីន និង​គ្រឿងបន្លាស់​រថយន្ត និង​កង់​រថយន្ត និង​ប្រេងម៉ាស៊ីន​ចំនួន​៨​កន្លែង ក្នុង​ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​បាន​បញ្ជាក់​ថា​៖​ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​រុករក​ឃើញ​មាន​ទំនិញ​មួយ​ចំនួន​មាន​ពន្ធ និង​មួយ​ចំនួន​ទៀត​គ្មាន​ឯកសារ​ពន្ធ​ត្រូវ​បាន​ប្រមូល​និង​ធ្វើ​ឯកសារ​ដើម្បី​អោយ​ម្ចាស់​ឃ្លាំង​និង​ស្តង់​ចូល​បង់ពន្ធ​តាម​ច្បាប់​។

លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា មន្ត្រី​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​មន្ត្រី​គយ និង​រដ្ឋ​ករ​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ពិនិត្យ​រក​ទំនិញ​ដែល​គ្មាន​ឯកសារ​ពន្ធ ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើ​សារ​ឲ្យ​ម្ចាស់​ចូល​បង់ពន្ធ​តាម​ច្បាប់ ។

លោក​បាន​សំណូមពរ​ដល់​មន្ត្រី​គយ​និង​រដ្ឋ​ករ​ខេត្ត​ត្រូវ​តែម​ន្តឹ​ង​ការ​លួច​នាំ​ចូល​តាម​បន្ទាត់​ព្រំដែន​ច្រករបៀង​ខុសច្បាប់​ទប់ស្កាត់​ការ​នាំ​ដោយ​ល្មើសច្បាប់​នាំ​ចូល​ក្នុង​ឃ្លាំង​និង​ស្តង់​ដាក់​លក់​ដែល​ជា​ទំនិញ​គ្មាន​ពន្ធ ហើយ​ត្រូវ​មាន​វិធានការ​ត្រូវ​ពិនិត្យ​តាម​ឃ្លាំង​និង​ស្តង់​តូប​ជា​ប្រចាំ​ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​។  លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​ព្រមា​ន​ថា​៖ ​លោក​ដឹកនាំ​បង្ក្រាប​រថយន្ត​គេចពន្ធ​មាន​រថយន្ត​ចង្កូត​ស្តាំ​ដែល​ឈ្មួញ​ឃឹ​ប​ឃិ​ត​ជាមួយ​កម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​លួច​នាំ​ចូល​ដែល​ល្មើស​និង​ច្បាប់​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់​។

ជា​ការ​សំណូមពរ​ពី​ម្ចាស់​ឃ្លាំង ​និង​ស្តង់​ដែល​ត្រូវ​កម្លាំង​ចម្រុះ​ពិនិត្យ​ដកហូត​ទំនិញ​ដែល​គ្មាន​ឯក​ពន្ធ​សុំឲ្យមន្ត្រី​ជំនាញ​ត្រូវ​ពិនិត្យ​ និង​បង្ក្រាប​ទាំងអស់​ក្នុង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ឲ្យស្មើរ​ភាព​គ្នា ​មិន​បង្ក្រាប​មួយ​ទុក​មួយ ​ដែល​ជា​បក្ខពួក ឬ​សាច់ញាតិ​របស់​ខ្លួន ​ដែល​ធ្វើ​ប៉ះពាល់​សតិ​អា​រម្មណ៍ ​បើ​ធ្វើ ធ្វើ​ទាំងអស់ ​ទើប​ទទួល​បាន​ភាព​យុត្តិធម៌​សម្រាប់​អ្នក​រកស៊ី ​ហើយ​ទំនិញ​មួយ​ចំនួន​ដែល​ទិញ​ពី​ថៃ​នាំ​ចូល​ត្រូវ​បាន​បង់លុយ​ឲ្យសមត្ថកិច្ច​ឈ​ជើង​តាម​ដងផ្លូវ​អស់ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ