ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ Apple ព្រមាន​ថា iPhone 8 មាន​បញ្ហា​ដ៏​ធំ​មួយ

5 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​ព្រមាន​ប្រាប់​អតិថិជន​របស់​ខ្លួន​ពី​បញ្ហា​ដែល​កាន់តែ​ច្បាស់ និង​មាន​គ្រោះថ្នាក់​មួយ​ដែល​កើត​មាន​លើ​ទូរស័ព្ទ iPhone 8​ ។ យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ Apple​បាន​ព្រមាន​ដល់​អតិថិជន​ថា ទូរស័ព្ទ…

ក្រុមហ៊ុន Apple បាន​ព្រមាន​ប្រាប់​អតិថិជន​របស់​ខ្លួន​ពី​បញ្ហា​ដែល​កាន់តែ​ច្បាស់ និង​មាន​គ្រោះថ្នាក់​មួយ​ដែល​កើត​មាន​លើ​ទូរស័ព្ទ iPhone 8​ ។

យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ Apple​បាន​ព្រមាន​ដល់​អតិថិជន​ថា ទូរស័ព្ទ iPhone 8 របស់​ពួក​គេ​មាន​បញ្ហា Logic Board ដែល​មាន​ចំណុច​ខ្វះខាត​នៅ​ពេល​ផលិត ហើយ​ទូរស័ព្ទ​ដែល​មាន​បញ្ហា​នេះ​នឹង​ជួប​ប្រទះ​ការ​បិទ​បើក​ឡើង​វិញ ការ​គាំង​ស្គ្រី​ន ឬ​មិន​អាច​បើក​ដំណើរការ​បាន​ទាំងស្រុង ។

ទោះ​យ៉ាងនេះ​ក្ដី Apple បាន​ឲ្យ​ដឹង​ថា មាន​ភាគរយ​តិច​ប៉ុណ្ណោះ​នៃ​iPhone 8 ដែល​មាន​បញ្ហា​នេះ ប៉ុន្តែ​Apple​បាន​ឲ្យ​ដឹង​ថា បញ្ហា​លើ iPhone 8 ដែល​កើត​មាន​ឡើង​ក្នុង​រយៈពេល​៦​ខែ​ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០១៧ ដល់​មីនា​ឆ្នាំ​២០១៨​នេះ ឃើញ​កើន​មាន​ក្នុង​ប្រទេស​ចិន​, ហុងកុង​, ឥណ្ឌា​, ជប៉ុន​, ម៉ា​កាវ​, នូ​វែ​ល​សេ​ឡង់ និង​សហរដ្ឋអាមេរិក ។

ដើម្បី​ដឹង​ថា ទូរស័ព្ទ​របស់​អ្នកមាន​បញ្ហា​ឬទេ អ្នក​អាច​វាយ​លេខ Serial Number ក្នុង Checker របស់​Apple ជា​ការ​ស្រេច ។ Apple ផ្តល់​សេវា​ជួសជុល​ដោយ​មិន​គិតថ្លៃ​ដល់​ម្ចាស់​ទូរស័ព្ទ​ដែល​ទិញ​ពី​ក្រុមហ៊ុន​ផ្ទាល់​មិន​ផុត​ពី
៣​ឆ្នាំ​។

Apple បាន​ព្រមាន​ទៀត​ថា ៖«​ប្រសិនបើ iPhone 8 មានការ​ខូចខាត​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​សម្រេចការ​ជួសជុល​ដូច​ជា​ការ​បែក​ស្គ្រី​ន បញ្ហា​នេះ​ត្រូវ​តែ​ដោះស្រាយ​មុន​ពេល​ចូល​ប្រើ​សេវាកម្ម​របស់​ក្រុមហ៊ុន ។ ក្នុង​ករណី​ខ្លះ​ទៀត ការ​ចំណាយ​បន្ថែម អាច​នឹង​គិត​លើ​ការ​ជួសជុល »​។

ការ​ព្រមាន​របស់ Apple មាន​ន័យ​ថា បញ្ហា Hardware ដ៏​ធ្ងន់ធ្ងរ​បាន​ប៉ះពាល់​ដល់ iPhone 8, iPhone 7 និង iPhone 6 ។ ក្រុមហ៊ុន​នេះ​អាច​នឹង​ផ្អាក​ការ​ចេញ iPhone 9 សិន​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ