ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតអគ្គិសនី​ទើបតែ​​ប្រឡង​ចប់​បាន២ថ្ងៃ​​​បាត់បង់​ជីវិត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គួរ​ឱ្យ​សង្វេគ​ទឹកភ្នែក​ឪពុក​ដែល​យំ​ឱប​សព​កូនប្រុស​ជាទី​ស្រលាញ់​ជា​និស្សិត​ផ្នែក​អគ្គី​ស​នី និង​ទើបតែ​ប្រឡង​ចប់​ថ្មី​ៗ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​បើ​ង ទាំង​ម៉ូតូ នឹង​មនុស្ស​ជាង​៥០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ គួរ​ឱ្យ​សង្វេគ​ទឹកភ្នែក​ឪពុក​ដែល​យំ​ឱប​សព​កូនប្រុស​ជាទី​ស្រលាញ់​ជា​និស្សិត​ផ្នែក​អគ្គី​ស​នី និង​ទើបតែ​ប្រឡង​ចប់​ថ្មី​ៗ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បើក​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​បើ​ង ទាំង​ម៉ូតូ នឹង​មនុស្ស​ជាង​៥០​ម៉ែត្រ បែកក្បាល​ហូរ​ឈាម បាក់​ក​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​គួរ​សង្វេគ និង​អាណោចអាធ័ម​នេះ​បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ ខែកញ្ញា នៅ​ផ្លូវ​ឌួ​ង​ងៀប ភូមិ​ឌួ​ង​ងៀប សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ គង់ មុន្នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​និស្សិត​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អគ្គិសនី​កម្ពុជា​ចំការ​ដូង ស្នាក់​នៅផ្ទះ​លេខ​៤៥​ដេ ផ្លូវ​៧០ ភូមិ​២៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើត​គឺ​គេ​ឃើញ​ជន​រង​គ្រោះ​បណ្តើរ​ម៉ូតូ​ម៉ួ​យ​គ្រឿង ម៉ាក​ស្គូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​១BB-៥១៣៨ តែ​ម្នាក់ឯង មិនដឹង​ថា​ម៉ូតូ​នោះ​ខូច រឺ​ក៏​អស់​សាំង​នោះ​ទេ បាន​បណ្តើរ​តាម​បណ្តោយ​ផ្លូវ​ឌួ​ង​ងៀប ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង មិន​ចាំ​ម៉ាក ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​ពីក្រោយ​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង លាន់​ស្នូរ​ដូច​រន្ទះ បណ្តាល​អោយ​ប៉ើង​ទាំង​ម៉ូតូ និង​មនុស្ស​អូស​ជាង​៥០​ម៉ែត្រ ដួល​បោក​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ចំណែក​ម៉ូតូ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ។ ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើករ​ត់ទៅ​កាន់​ផ្លូវ​២០០៤​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ដោយ​មិន​មាន​អ្នក​ណា​ស្គាល់​ភិនភាគ​រថយន្ត​នោះ​ច្បាស់​នោះ​ទេ​។

បន្ទាប់​ពី​កើតហេតុ គេ​​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារដើម្បី​​អោយមក​ទទួលសព​ ​មួយសន្ទុះ​ក្រោយ​ក៏​ឃើញ​មាន​វត្តមាន​ក្រុម​គ្រួសារ​សព រួម​ទាំង​ឪពុក បើករថយន្ត​មក​ដល់​កន្លែង​កើតហេតុ បើកទ្វារ​រថយន្ត​ចេញ​រត់​មក​អោប​សព​កូន​យំសោក​បោក​ខ្លួន ស្តាយស្រណោះ​កូនប្រុស​ជាទី​ស្រឡាញ់​របស់​គាត់​ជា​ពន់ពេក ធ្វើ​អោយ​ស្ថានភាព​នោះ​មើលទៅ​គួរ​សង្វេគ នឹង អាណិតអាសូរ​ដល់​ទឹកចិត្ត​គាត់​ជា​ពន់ពេក​។

ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ទើបតែ​ប្រឡង​ចប់ ផ្នែក​អគ្គី​ស​នី​ថ្មី​ៗ និង​សព្វថ្ងៃ​បម្រើ​ការងារ​អោយ​ក្រុមហ៊ុនអគ្គីសនី​ឯកជន​មួយ​កន្លែង នៅចំការ​ដូង ខណ្ឌដង្កោ ហើយ​ជន​រង​គ្រោះ​ខាងលើ​ក៏​បម្រុង​នឹង​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ក្រៅប្រទេស​ឆាប់​ៗ​ខាង​មុខ​នេះ​ទៀត​។

មុនពេល​​កើតហេតុ​​ ពួក​គាត់​ក៏​មិន​ដឹង​ព័ត៌មាន​ច្បាស់​ថា រង​គ្រោះ​នោះ​ទើបតែ​មកពីណា​នោះ​ទេ ហេតុ​អ្វី​បានជា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​កាត់​តាម​ផ្លូវ​ឌួ​ង​ងៀប​នេះ ​ហើយ​ក៏​ជួប​គ្រោះថ្នាក់​រហូត​ដល់​បាត់បង់​ជីវិត​បែប​នេះនោះ​ទេ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ឃើញ​យុវជន​នោះ​បណ្ដើរ​ម៉ូតូ ដោយ​មិនដឹង​មូលហេតុ​ថា​ខូច ឬ​ក៏​មាន​បញ្ហា​អ្វី​នោះ​ទេ ទើប​សាច់ញាតិ​ជន​រង​គ្រោះ​បើក​គម្រប​សាំង​ម៉ូតូ​ឃើញ​ថា ម៉ូតូ​នោះ​មាន​សាំង​ពេញ ក៏​សន្និដ្ឋាន​ថា​មក​ពី​បញ្ហា​ម៉ាស៊ីន​មិន​ដំណើរការ ទើប​ជន​រង​គ្រោះ​បណ្តើរ​ម៉ូតូ​កាត់​ទីនោះ ហើយ​ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​។

ក្រោយ​កើតហេតុ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សេះស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ