ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីអ៊ុនដាក់​…លួច១ ​ជាប់​​វិញ​ទាំង​​សំបុក

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​-​ស្រី​៤​នាក់ ​ធ្វើ​សកម្ម​ភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿងរបស់​​​​មន្ត្រី​នគរបាល​​ម្នាក់​បានសម្រេច ​ហើយបា​ន​​យក​ម៉ូតូ​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​មួ​យ​​​កន្លែង ។ ខណៈ​នោះ ត្រូវ​​ម្ចាស់ម៉ូតូ​បាន​ប្ដឹង​សុំ​អន្តរាគមន៍​ពី​កម្លាំង​នគរ​បាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ ជួយ​ស្រាវជ្រាវ​…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​-​ស្រី​៤​នាក់ ​ធ្វើ​សកម្ម​ភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿងរបស់​​​​មន្ត្រី​នគរបាល​​ម្នាក់​បានសម្រេច ​ហើយបា​ន​​យក​ម៉ូតូ​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​មួ​យ​​​កន្លែង ។ ខណៈ​នោះ ត្រូវ​​ម្ចាស់ម៉ូតូ​បាន​ប្ដឹង​សុំ​អន្តរាគមន៍​ពី​កម្លាំង​នគរ​បាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ ជួយ​ស្រាវជ្រាវ​ ព្រោះ​ម៉ូតូ​​ដែលបាត់​ មានភ្ជាប់ប្រព័ន្ធGPS ក៏ត្រូវកម្លាំង​​​រកឃើញវិញ​ ហើយ​ថែមទាំង​ក្របួច​​ជាប់​ទាំង​​ចង្កោម​តែ​ម្តង ​​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ កញ្ញា ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​៦E0 ផ្លូវ​បេតុង​លេខ​០១​បុរី​ពិភព​ថ្មី ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ ចាន់ ណា​រិ​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​អ្នក​ម៉ាស្សា ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ២-​ឈ្មោះ ឃុន សិទ្ធ​ណា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​យោធា មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ៣-​ឈ្មោះ សយ សំបុត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​៤-​ឈ្មោះ ចាន់ រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ប្រភពបន្តថា កម្លាំង​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត​(BAET) ពណ៌​ក្រហម លា​យស គ្មាន​ស្លាក​លេខ និង​មាន​លេខ​តួ 9006229 និង​លេខ​ម៉ាស៊ីន 9006344 មួយ​គ្រឿង ,​ម៉ូតូ​ម៉ាក​អេស​អឹ​ល​(SL)​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AF-5949​លេខ​តួ​1002756 លេខ​ម៉ាស៊ីន​1002815​មួយ​គ្រឿង ,​ម៉ូតូ​ម៉ា​ក
និច​(NEX)​ពណ៌​ស ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GF-4621 លេខ​តួ​និង​លេខ​ម៉ាស៊ីន​323555 មួយ​គ្រឿង ,​រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​និង​សោរ​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ​មួយ​ចំនួន ទៀត​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ​ម៉ា​កនិច​(NEX)​ពណ៌​ស ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GF-​4621 ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ឆោម កក្កដា អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​នគរបាល មាន​ទីលំនៅ​ផ្ទះ​លេខ​៦១E0 ផ្លូវ​បេតុង​លេខ​០១ បុរី​ពិភព​ថ្មី ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​កើតហេតុ ក្មេង​ប្រុស​ជំទង់​ម្នាក់​ឈ្មោះ ឆោម សុ​វ​ន្ត័ អាយុ​១៦​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​មន្ត្រី​នគរបាល​ឈ្មោះ ឆោម ក​ក្ដ​ដា នោះ​បាន​ជិះ​ម៉ូតូ​ម៉ា​កនិច​(NEX)​ខាងលើ ទៅ​ទុក​នៅ​ខាង​មុខ​ផ្ទះ ។

បន្ទាប់​មក បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​រួច​ដេក​លេង​។ រហូត​ដល់​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ទើប​ដើរ​ចេញពី​ក្នុងផ្ទះ​មើល​ម៉ូតូ ស្រាប់តែ​បាត់​មិនឃើញ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ